Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ក្តឹប​ចោរ​ម្នាក់ លួច​ហិប​បច្ច័យ​ពុទ្ធ​បូជា លើ​ភ្នំ​សំបុក​

spot_img

​ក្រចេះ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង សម្តៅ​ឡើង​ទៅ​លើ​កំពូលភ្នំ ហើយ​បាន​បបួល​ក្មេងឃ្វាលគោ​ពីរ​នាក់​ទៀត ឲ្យទៅ​លួចយ​កហិប​បច្ច័យ​ពុទ្ធបូជា ដែល​ដាក់​នៅ​ពីមុខ​ដងទង់​នៅលើ​កំពូលភ្នំ ។ នៅ​ពេល​លួច​បាន​ហិប ជនសង្ស័យ​បាន​យក​ហិប​នោះ មក​គាស់​សោ ដើម្បី​យក​លុយ​តែ ក៏​ត្រូវបាន​ព្រះសង្ឃ​ជាច្រើន​អង្គ បាន​និមន្ត​មក​ទាន់ ក៏​ឃើញ​ទាន់ ស្រែ​ឆោឡោ​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច​។​

​នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក​ហេង ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យ​វ័យ​ជំទង់​ម្នាក់​ឈ្មោះ ថា​ន ទូច ហៅ​ចាប អាយុ​១៩​ឆ្នាំ រស់​នៅក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ត្រូវបាន​នគរ​ចាប់ខ្លួន បន្ទាប់ពី​ជន​នេះ​បាន​ឡើង​ទៅលើ​កំពូលភ្នំ​សំបុក​លួច​យក​ហិប​បច្ច័យ​ពុទ្ធបូជា ដែល​គណៈកម្មាការ​វត្ត បាន​រៀបចំ​ដាក់​ទុក​នៅ​មុខ​ដងទង់​លើ​កំពូលភ្នំ ​តែ​ការធ្វើសកម្មភាព​លួច​របស់ ជន​នេះ​និង​បក្ខពួក​២​នាក់​ទៀត មិនបាន​សម្រេច ដោយ​ត្រូវ​ព្រះសង្ឃ​ឃើញ​ទាន់​។

​នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី បាន​បន្ថែមថា កាលពី​ថ្ងៃ​កើតហេតុ​ទី​២៣ កញ្ញា ​ជនសង្ស័យ​ម្នាក់​នេះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​សម្តៅ​ឡើង​ទៅ​លើ​កំពូលភ្នំ​។ ពេល​ទៅ​ដល់​រូបគេ បាន​បបួល​ក្មេងឃ្វាលគោ​ពីរ​នាក់​ទៀត ​ទៅ​លួច​យក​ហិប​បច្ច័យ​ពុទ្ធ​បូជា ដើម្បី​គាស់​យក​លុយ​។ ក្រោយ​ធ្វើ​សកម្មភាព​លួច​មិនបាន​សម្រេច ​ដោយ​ផ្អើលឆោឡោ ជននេះ​បាន​រត់​ចុះ​ពី​ភ្នំ តែ​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន បាន​តាម​បណ្តឹង​របស់​គណៈកម្មកា​រ​វត្ត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×