Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​គាស់​ទូ​រដែ​ករោង​ចក្រ​ស្បែកជើង ផា​ណា​វ៉េ យក​លុយ​អស់​ជិត ៤​ម៉ឺន​ដុល្លារ​

spot_img

ភ្នំពេញ ៖ ចោរ​មួយក្រុម បានគាស់​បំបែក​ជញ្ជាំង​រោងចក្រ​ស្បែកជើង ផា​ណា​វ៉េ ចូល​ទៅ​ខាង​ក្នុង​បន្ទប់​ការិយាល័យ គាស់​ទូរ​ដែក យក​លុយ​អស់​ជិត ៤​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំណុច​រោងចក្រ​ស្បែកជើង យីហោ ផា​ណា​វ៉េ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ លី ភី​ង ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន អ្នកគ្រប់គ្រង រោងចក្រ​ស្បែកជើង យីហោ ផា​ណា​វ៉េ ស្នាក់នៅ​ក្នុង​រោង​ចក្រ ផា​ណា​វ៉េ ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាន់​លិខិតឆ្លងដែន​លេខ EA-9498541 ។ បាត់បង់​លុយ​ដុល្លារ​ចំនួន ៣២.០០០​ដុល្លារ​អាមេរិក លុយ​ខ្មែរ ១០.០០០.០០០​រៀល ។​

​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុចកើតហេតុ រកឃើញ ស្នាម​គាស់​ព្រិល​ជញ្ជាំង​១​ប្រឡោះ ហើយ​នៅ​កន្លែងកើតហេតុ មាន​បន្សល់​ទុក​អង្រឹង​១ ខ្សែ​នីឡុង​១​ខ្សែ ស្បែកជើងផ្ទាត់​ចំនួន​៣​គូ កាបូប​ស្ពាយ​១ ពណ៌​ក្រហម ស្នាម​រើកកាយ​ចំនួន​៦​បន្ទប់ ។​

​បច្ចុប្បន្ន​​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×