Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិក្ខារ​តូច​មួយ​អាចជួយ​សម្លាប់​មេរោគ​គ្រប់យ៉ាង​បាន​ដោយសារ​…​ពន្លឺ​ខ្មៅ​(មានវីដេអូ)

spot_img

ដោយ​ប្រើប្រាស់​កាំរស្មី ultraviolet បរិក្ខារ​ដ៏​តូច​ពិសេស​នេះ​អាច​ក្លាយជា​មិត្ត​រួម​ដំណើរ​ជួយ​ដល់​អ្នកដោះស្រាយ​បញ្ហា សម្លាប់​មេរោគ​បាន​ភ្លាមៗ​។​វា​អាច​ប្រតិបត្តិការ​ទៅលើ​ផ្ទៃ​វត្ថុ​គ្រប់បែបយ៉ាង​ដោយ​ពុំ​តម្រូវឱ្យមាន​សារ​ធា​តុ​គីមី​អ្វី​ទាំងអស់​។

​“Cleanty” អាច​សាក​ថ្ម​តាម​ច្រក​USB

​“Cleanty​គឺជា​បរិក្ខារ​ពិសេស​ដែលមាន​មុខងារ​ដូច​បាន​ពោល​ខាងលើ ។​អាច​និយាយ​យ៉ាង​សាមញ្ញ​ថា ផលិតផល​នេះ​គឺជា​ពន្លឺ ed UVC (​ពន្លឺ​ដែល​បញ្ចេញ​កាំរស្មី ultraviolet សម្លាប់​មេរោគ​គ្រប់បែបយ៉ាង​បាន​)​ហើយ​អ្នក​អាច​ទុក​វា​ក្នុង​ហោប៉ៅ​ដើម្បី​ប្រើប្រាស់​រៀងរាល់​ពេល​ត្រូវការ​។​

​គួរបញ្ជាក់​ឱ្យដឹងថា កាំរស្មី ultraviolet ដែល​បាន​បាញ់​បញ្ចេញ​ពី Cleanty នឹង​បង្អាក់​ការកកើត ក៏ដូចជា​សម្លាប់​មេរោគ​នៅ​គ្រប់​ទីកន្លែង​ដែល​ពន្លឺ​របស់​វា​ជះ​ទៅដល់​រួច​ធ្វើការ​បំផ្លាញ​ADN នៅក្នុង​រាងកាយ​របស់​ពពួក​មេ​រោគ​។​ថាមពល​ក្រោយពេល​សាក​ពេញ​ម្ដងៗ​អាច​ប្រើប្រាស់​ដល់​ទៅ​មួយខែ​ឯណោះ​!​។ នៅពេល​អស់គេ​អាច​សាក​វា​តាម​ច្រក​USB​។ អាស្រ័យ​ដោយ​សុវត្ថិភាព​និង​ការងាយស្រួល​របស់​បរិ​ក្ខា​រ​នេះ អាច​និយាយថា Cleanty គឺជា​ដំណោះស្រាយ​សម្លាប់​មេរោគ​ដែល​ស្និទ្ធស្នាល​នឹង​បរិក្ខារ ព្រមទាំង​សុខភាព ព្រោះតែ​វា​ពុំមាន​សារធាតុ​គីមី​សូម្បីតែ​បន្តិច​៕

​សូ​យ​ន​

spot_img
×