Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា សឹង្ហ សំអុល មាន​អាជ្ញាធរ​ប័ណ្ណ​រកស៊ី​ឈើ តែ​មក​ខ្លាច​កាមេរ៉ា​អ្នកកាសែត​

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ បច្ចុប្បន្ន​ឧកញ៉ា សឹង សំអុល ដែល​ជា​ប្រធាន​ក្រុមហ៊ុន​មួយ បាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់ ពី​រាជរដ្ឋាភិបាល ក្នុង​ការកាប់​ឈើ ដឹកឈើ ក្នុង​តំបន់​ភូមិភាគ​ឦសាន​។ គាត់ បាន​ប្រើប្រាស់​កងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ដើម្បី​ការពារ​ក្បូន ដឹកជញ្ជូន​ឈើ​នេះ ចេញ​ទៅ​ប្រទេស​វៀតណាម​។

​ពាក់ព័ន្ធ​ឧកញ៉ា​មេ​ឈ្មួញ​ឈើ​នេះ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក បានឲ្យដឹងថា សកម្មជន​ការពារ​ព្រៃឈើ​បីនាក់ នឹង​អ្នកយកព័ត៌មាន​ពីរ​នាក់ បាន​រង​នូវ​ការ​គម្រាមកំហែង​ពី​ឧកញ៉ា សឹង្ហ សំអុល ក្រោយ​ពួកគេ​ព្យាយាម​ផ្តិត​យក​រូបភាព ពី​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ ស្របពេល​ដែល​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ចំនួន​២០​គ្រឿង បាន​ផ្ទុក​ឈើ​ពេញ​រួច​ជា​ស្រាច់​ក្នុង​ដី​ក្រុមហ៊ុន​។ ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២២ កញ្ញា ២០១៨ នៅ​ភូមិសាស្ត្រ​ឃុំ សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។

ក្រុម​អ្នកសារព័ត៌មាន និង​អ្នកឃ្លាំមើល បាន​ចូល​ទៅ​តំបន់​កើតហេតុ តាំងពី​យប់​ថ្ងៃ​ទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២២ ទើប​ជួប​ប្រទះ​បញ្ហា គំរាមកំហែង ពី​ក្រុម​រកស៊ី​ឈើ​ទាំង​នោះ​។

លោក​ឧកញ៉ា​សឹង្ហ សំអុល និង​បក្ខពួក បាន​ដឹកនាំ​សន្តិសុខ​ប្រមាណ​ជិត​២០​នាក់ ជិះ​រថយន្ត​ចំនួន ២ គ្រឿង​និង​ម៉ូតូ​ចំនួន​១២​គ្រឿង មក​ស្ទាក់​ឃាត់​រថយន្ត​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​និង​អ្នកសារព័ត៌មាន​ដែល​កំពុង​ធ្វើ សកម្មភាព​ផ្តិត​យក​រូបភាព​នៅ​ចំណុច​ក្បែរ​ខ្ទម អ្នកតា​ជ័យ ក្នុង​ភូមិសាស្ត្រ​ក្រុមហ៊ុន​មាស្ទ័​រ​ខេ​សាន់ ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ល្ហ​ក ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

ឧកញ៉ា​សឹង្ហ សំអុល បាន​បញ្ជា​កូនចៅ​ខ្លួន​ឲ្យ​ឆែកឆេរ​រក​កូន​យន្តហោះ​(​ដ្រូ​ន​)​ក្នុង​រថយន្ត ហើយ​ចាប់​បោក​ទៅលើ​ដី​ធ្វើឲ្យ​ខូចខាត​ប្រើ​ការ​លែងកើត ព្រមទាំង​ប្រើ​ពាក្យ​គំរាមកំហែង​ថា​នឹង​ឲ្យ​ស្នងការ និង​អភិបាលខេត្ត​ឃាត់​ខ្លួន​ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឧកញ៉ា​ម្នាក់នេះ នៅ​បាន​គំរាម​ដុត​រថយន្ត​របស់​ក្រុម​ការងារ រ​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ ចោល​ថែមទៀត ប៉ុន្តែ​ទំនង​ឧកញ៉ា សឹង្ហ សំអុល បារម្ភ​ក្រែង​បញ្ហា​នេះ​កាន់តែ​រីក​ធំ ក៏​ស្រុះស្រួល​ប្រគល់ដ្រូន​មកវិញ ដើម្បី​បញ្ចប់​បញ្ហា​។​

​ឧកញ៉ា សឹង្ហ សំអុល ពិតជា​រកស៊ី​ត្រឹមត្រូវ​មែន​នោះ ហេតុអ្វី​បានជា​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​យាម​ការពារ​តាម​ដង​ផ្ល្លូ​វ​ច្រកចូល និង​ដាក់​កម្លាំង​សន្តិសុខ​ច្រើនសន្ធឹក​បែបនេះ​។ ម្យ៉ាងទៀត​បើ​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ មិន​រកស៊ី​ឈើ​ខុសច្បាប់ រឿង​អី​ខ្លាច​គេ​ថតរូប​យក​ទៅ​ផ្សាយ ហើយ​មិន​បង្ហាញ​ឯកសារ​ច្បាប់​ឲ្យ​អ្នកព័ត៌មាន​បានដឹង​ផង​។​

​ជុំវិញ​វត្ត​មាន​រថយន្ត​ធុន​ធំ​ដឹកឈើ​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក អុំ វណ្ណ​សុភៈ បាន​ប្រាប់ថា រាល់​ការដឹកជញ្ជូន​ឈើ របស់​ឧកញ៉ា សឹង្ហ សំអុល ត្រូវតែ​វាស់វែង​សិន ទើប​អាច​លើក​ឡើង​ឡាន​បាន​។​

​ទង្វើ​បែប​នេះ ត្រូវបាន​គេ​រិះគន់ថា ប្រសិន​បើ​ឧកញ៉ា​សឹង សំអុល ម្ចាស់​ក្រុមហ៊ុន ម៉ា​ស្ទើ ខេ​សាន់ មានច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​ឈើ ដោយ​ស្របច្បាប់ ចាំបាច់​ខ្លាច​អ្នកសារព័ត៌មាន​ធ្វើ​អ្វី ដោយ​គ្រាន់តែ​ប្រើ​កាមេរ៉ា​តូច​មួយ​ទៅ​ថត​រូបភាព​បែបនេះ​។​

​និង​សមត្ថកិច្ច​មួយចំនួន​ផ្សេង​ទៀត​មិន​មែន​ចុះ​ទៅ​បង្ក្រាប​ទេ គឺ​ចុះ​ទៅ​ដេញ និង​ប្រាប់​ឲ្យ​ក្រុម​ឡាន​បា​កុង ក្រុម​ត្រាក់ទ័រ ក្រុម​គោយន្ត​កន្ត្រៃ​ត្រឡប់​ចេញពី​ព្រៃ​វិញ ដោយសារ​តែ​សកម្មភាព​ទាំងនេះ​បែកការ​ដល់​ថ្នាក់លើ ពិសេស​ពួកគេ​អាច​ទទួលបាន​នូវ​កញ្ចប់​ទើប ភារកិច្ច តួនាទី​បង្ក្រាប ទៅ​ជា​ផ្តល់​ព័ត៌មាន​ឲ្យ​ជនល្មើស​ចាកចេញ​ពី​តំបន់​ព្រៃឈើ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×