Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ងាប់​រាយ​ពេញ​ផ្លូវ Highway នៅ​អាមេរិក​ក្រោយ​ព្យុះ​​Florence(មានវីដេអូ)

spot_img

​ត្រី​ដ៏​ច្រើន​ត្រូវបាន​ទឹក​កួច​យក​ឡើងមក​ពង្រាយ​តាមផ្លូវ​ដោយសារ​ព្យុះ​Florence បាន​បង្ក​ជា​ទិដ្ឋភាព​ដ៏​ចម្លែក​ភ្នែក​។​

​តាម Daily Mail កងកម្លាំង​សង្គ្រោះ​បានធ្វើការ​បោសសម្អាត​លើផ្លូវ​Highway សហព័ន្ធ I-40 នៅ North Carolina ក៏​ប្រទះឃើញ​ទិដ្ឋភាព ចម្លែក​ដែល​ខ្មោច​ត្រី​ដេក​ននៀល​ពេញ​ថ្នល់​ក្រោយពេល​ទឹក​ស្រក​ចុះ​អស់​។

​ត្រី​ជាច្រើន​ងាប់​រាយប៉ាយ​ពេញ​ថ្នល់​

​​ក្រុម​សង្គ្រោះ​តម្រូវ​ប្រើ​សម្ពាធ​ទឹក​ដើម្បី​សម្អាត​ត្រី​ទាំងនេះ​ចេញពី​ថ្នល់​។​ពួកគេ​សេរ​សេរ​លើ Facebook ថា​៖ យើង​អាច​បន្ថែម​មុខងារ​មួយទៀត​គឺ​ការសម្អាត​ត្រី​ចេញពី​ថ្នល់​បន្ថែម​លើ​មុខងារ​ដទៃ​

​កង​សង្គ្រោះបាន​ប្រើ​សម្ពាធ​ទឹក​ខ្លាំង​ដើម្បី​បាញ់​បំ​ប៉ើង​ត្រី​ទាំងនោះ​ចេញ​

​​អភិបាលរដ្ឋ North Carolina, Roy Cooper និយាយថា​កម្ពស់​ទឹក​នៅ​ទន្លេ​ចំនួន​៩​ក្នុង​រដ្ឋ​នេះ​កំពុងស្ថិត​នៅក្នុង​កម្រិត​អាសន្ន​នៅឡើយ ហើយ​ទន្លេ​មួយទៀត​បាន​វិល​មក​សភាព​ធម្មតា​ហើយ​។​

​មន្ត្រី​ទទួលបន្ទុក​ការងារ​សង្គ្រោះបន្ទាន់​ឱ្យដឹងថា អ្នក​ដែលមាន​ផ្ទះសម្បែង​រង​ការខូចខាត​ក្រោយ​ព្យុះ​នេះ​នឹងត្រូវ​បានឱ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​សណ្ឋាគារ​។

​​កំពូល​ព្យុះ​Florence បាន​វាយប្រហារ​រដ្ឋ bang North និង South Carolina សម្លាប់​មនុស្ស​អស់​៤៣​នាក់​និង​ធ្វើឱ្យ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​។ ថ្វីត្បិតតែ​ព្យុះ​បាន​កន្លងផុតទៅ​ជាង​មួយ​សប្តាហ៍​ហើយ​ក្តី ប៉ុន្តែ​រដ្ឋការ​នៅ​តំបន់​កំពុង​បន្ត​ជម្លៀស​មនុស្ស ព្រោះតែ​ទឹក​ជន់​លិច​ខ្លាំង​៕
លីសា

 

 

spot_img
×