Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ថែម​អាជីព រកស៊ី​ពេល​យប់ ដើរ​គាស់​ផ្ទះ​អ្នកស្រុក លួច​ទ្រព្យសម្បត្តិ ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​បន្ទាយមានជ័យ ​៖ ជនសង្ស័យ​ម្នាក់ ដែល​បាន​ធ្វើ​កម្ម​ភាព គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ លួច​ទ្រព្យសម្បត្តិ​នា​ពេលកន្លងមក ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល ចាប់​ឃាត់ខ្លួន​សួរនាំ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ក្រោយពី​មាន​អ្នកស្រុក​មកប្តឹង ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន មានឈ្មោះ លាន រត្ន័ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​មុខរបរ​ជា​ជាង ដែក​។​

​លោក​ស ម៉េង​ហួង នាយប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ គឺ​សមត្ថកិច្ច​យើង​ធ្វើ​ឡើង ក្រោយពី​មាន​ពលរដ្ឋ​រងគ្រោះ​២​នាក់ បាន​មក​ប្តឹង​សុំ​ជួយ​អន្តរាគមន៍ ដោយ​បាន​អះ​អា​ថា ជនសង្ស័យ​បាន​គាស់​ផ្ទះ​របស់​ពួកគាត់ លួច​ទ្រព្យសម្បតិ្ត​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា យោង​ការរៀបរាប់​ក្នុង​ពាក្យបណ្តឹង​ឈ្មោះ ស្ងួន សំណាង ដែល​ជា​ពលរដ្ឋ​រង គ្រោះ​បាន​និយាយថា កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ ជនសង្ស័យ លាន រត្ន័ បាន​យក​សម្ភារៈ ដូចជា ប៊ូស៊ី​ម៉ូតូ​១​ប្រអប់ មាន​ចំនួន​១២​ដើម លក់​ក្នុង​តម្លៃ​៣៦០០​រៀល ម៉ាស៊ីន​កិប​កែប​១​គ្រឿង និង​នាឡិកា​រវាស់​ភ្លើង​១ សំបក​កង់​ម៉ូតូ​២​លក់​ក្នុង​តម្លៃ​៤០០០០​ម៉ឺន​រៀល ដោយ​និយាយថា របស់របរ​ទាំងនេះ​បាន​ទិញ​ពី​គ្រួសារ​ជាង ម៉ូតូ​ម្នាក់​នៅ​ចុង​ភូមិ​ដែល​គាត់​បាន​ស្លាប់បាត់​។​

​ជនរងគ្រោះ​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្រាប់តែ​មាន​មិត្ត​របស់​គាត់​ម្នាក់​ឈ្មោះ គី ប៊ុនថន អាយុ​២៧​ឆ្នាំ បាន​មក​លែង​ផ្ទះ និង​បាន​និយាយថា ថ្មីៗ​នេះ​ខ្លួន​ត្រូវបាន​ចោរលួច​គាត់​ផ្ទះ ពេលយប់​ចូល​លួច​ទ្រ​ព​សម្បត្តិ សម្ភារៈ សម្រាប់​ជួសជុល​ម៉ូតូ​អស់រលីង ភ្លាម​នោះ​គាត់​ក៏​បាន​និយាយថា ថ្មីៗ​នេះ​មានឈ្មោះ លាន រ័ត្ន បាន​យក​សម្ភារៈ​គ្រឿង​ម៉ូតូ​មក​លក់ គាត់​ក៏​យក​មក​បង្ហាញ​ទើប​ដឹងថា ចោរ​គាស់​ផ្ទះ​មិត្តភក្តិ​គាត់ ហើយ​ឥ​វ៉ាន់​បាន​ប្រគល់ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល​ឲ្យជួយ រហូត​ដល់​ឈាន​ចាប់ខ្លួន​ចោរ​បាន​សម្រេ​។​

​បច្ចុប្បន្ន​ក្រោយ​សួរនាំ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×