Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ ៖ បញ្ហា​គ្រឿងញៀន ជា​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ ធ្វើ​ការបង្ក្រាប​ទប់ស្កាត់​

spot_img

​សៀមរាប ​៖ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងថា ការិយាល័យ ទំនាក់ទំនង​ព្រំដែន មិនមែន​ធ្វើ​ការងារ តែ​ការងារ​ប្រមូល​ព័ត៌មាន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទេ យើង​បាន​ដាក់​ចូល​បន្ថែម ការងារ​ផ្លាស់ប្តូរ​សភាពការណ៍ ក៏ដូចជា ផ្លាស់ប្តូរ​ព័ត៌មាន ពី​ការរៀបចំ​ក្រុម​បណ្តាញ​ជួញដូរ​គ្រឿងញៀន ដើម្បី​ឈានដល់​ការបង្ក្រាប​បទល្មើស បាន​ទាន់ពេលវេលា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វគ្គ​បណ្តុះបណ្តាល មន្ត្រី​អនុវត្ត​ច្បាប់​ជួរមុខ បម្រើការ​នៅ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដែល​មាន​សិក្ខាកាម ចូលរួម​ចំនួន​៣៥​នាក់ មក​ពី​ភាគី​វៀតណាម ចំនួន​១៥​នាក់​។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍​ថ្លែង ការ​កោត​ស​សើរ​ដល់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ការងារ​គ្រឿងញៀន និង​ឧក្រឹដ្ឋ​កម្ម (UNODC) ដែល​បាន​ខិតខំ​រៀបចំ​ឲ្យ​មាន ជា​វគ្គ​បណ្តុះបណ្តាល​ទប់​ស្កាត់​បទល្មើស ឆ្លងកាត់​ព្រំដែន សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ជួរមុខ បម្រើ​ការងារ​នៅ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន (BLO) ។ ជាមួយគ្នានេះ ដោយសារ​បញ្ហា​គ្រឿងញៀន ជា​បទ ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន យើង​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ ធ្វើ​ការបង្ក្រាប​ទប់ស្កាត់ នូវ​លំហូរ​ចូល​-​ចេញ ពី​ប្រទេស​ជិតខាង​ពិសេស​ពី​តំបន់​ត្រីកោណមាស ទៅ​រក​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន​។​

​ជាមួយគ្នានេះដែរ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​ស្នើសុំ ១.​អង្គការ UNODC គ្រូ​ឧទ្ទេស និង​មន្ត្រី​មាន​បទ​ពិសោធន៍ អនុវត្ត​ជាក់ស្តែង ត្រូវ​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍ ចំណេះដឹង ពី​ការអនុវត្ត​ជាក់ស្តែង នា​ពេលកន្លងមក និង​ពិចារណា​តើ​យើង​ត្រូវ​ប្រើ​នូវ​យន្តការ​អ្វី ធ្វើ​ការទំនាក់ទំនង​ផ្លាស់ប្តូរ​ព័ត៌មាន​ទាំងនោះ​។​

២.​អង្គការ UNODC ជួយ​កៀងរ​សម្របសម្រួល​រៀបចំ ឲ្យមាន​វគ្គ​បណ្តុះបណ្តាល​វិភាគ​ព័ត៌មាន​បន្ថែម​ទៀត ដល់​មន្ត្រី BLO និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​ធ្វើ​ឲ្យ​ស៊ីសង្វាក់​គ្នា​ទាំង BLO កម្ពុជា​-​ឡាវ BLO កម្ពុជា​-​វៀតណាម BLO កម្ពុជា​-​ថៃ​។​

៣.​សិក្ខាកាម​ទាំងអស់ ត្រូវតែ​យក​ចំណេះដឹង បទពិសោធន៍​ទៅ​អនុវត្ត​ពង្រឹង​ការងារ​របស់​ខ្លួន​បង្ក្រាប​បទល្មើស​ផ្សេងៗ មាន​ទាំង​គ្រឿងញៀន សត្វព្រៃ​ជាដើម​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×