Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ខឹង​មិត្ត​ប្រុស​ពុំ​ឲ្យ​ញ៉ាំ​ធូ​រ៉េ​ន​ក្នុង​បន្ទប់​សណ្ឋាគារ នាង​ខ​ល​ហៅ​ប៉ូលីស​ចោទថា «​រំលោភ​» លទ្ធផល រង​ទុក្ខ​ខ្លួនឯង​

spot_img

​យោងតាម ET Today គូស្នេហ៍​១​គូ​បាន​ទៅកាន់​សណ្ឋាគារ​មួយ កាល​យប់​ពី​ថ្ងៃទី​១១ កញ្ញា ។ នៅពេលនោះ ខាង​ស្រី​ឈ្មោះ Zhang ក៏មាន​អារម្មណ៍​ឃ្លាន ដូច្នេះ នាង​បាន​យក​ធូ​រ៉េ​ន​ដែល​នាង​បាន​ទិញ ព្រោះ​នាង​ចង់​ញ៉ាំ​វា ។ ទោះយ៉ាងណា មិត្ត​ប្រុស​របស់​នាង​បាន​និយាយ​លេង​បន្លំ​មាន​ថា គាត់​មិន​ចង់​ឲ្យ​នាង​ញ៉ាំ​ធូ​រ៉េ​ន​នៅទីនេះ​ទេ ហើយ​បានស្នើ​នាង​ឲ្យ​រង់ចាំ​ញ៉ាំ​វា​នៅផ្ទះ​វិញ​ទៅ ។​

​នាង​បាន​ផ្ទុះ​កំហឹង នៅពេល​នាង​បានលឺ​បែបនេះ ហើយ​យក​ធូ​រ៉េ​ន​វាយ​មិត្ត​ប្រុស​របស់​នាង ដែល​កំពុង​ដេក​នៅលើ​គ្រែ ហើយ​សូម្បី​ទាត់​គាត់ ។ ខណៈ​ព្យាយាម​ធ្វើ​ឲ្យ​នាង​ស្ងប់​អារម្មណ៍ មិត្ត​ប្រុស​របស់​នាង​ក៏បាន​តបត​ដោយ​ទះ​នាង​មួយ​ដៃ​ស្រាល ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ឈឺចាប់ ។ តាមរយៈ​កំហឹង​នេះ នាង​ក៏បាន​លើក​ទូរស័ព្ទ​ហៅ​ប៉ូលីស និង​ប្រាប់​ពួកគេ​ថា នាង​ត្រូវបាន​រំលោភ ។​

​ប៉ូលីស​បាន​ប្រញាប់ប្រញាល់​ទៅកាន់​បន្ទប់​សណ្ឋាគារ ប៉ុន្តែ ស្រាប់តែ​បាន​ភ្ញាក់ផ្អើល​ទៅវិញ នៅពេល​ពួកគេ​រកឃើញថា ពុំមាន​សញ្ញា​ណាមួយ​នៃ​ការរំលោភ ខណៈ​នាង​មិនមាន​រងរបួស​នៃ​ការរំលោភ​សេពសន្ថវៈ​ណាមួយ​នោះ ។ នៅពេល​ពួកគេ​ពិត​បន្ទប់ ឃើញថា​ល្អ​ស្អាត និង​ពុំ​រកឃើញ​សញ្ញា​នៃ​ការតស៊ូ​រើ​បម្រាស់​នៅក្នុង​នោះទេ ។​

​នៅ​ទីបំផុត Zhang បាន​សារភាពថា នាង​បាន​ចោទប្រកាន់​មិត្ត​ប្រុស​ដោយ​បង្ខំចិត្ត ព្រោះ​នាង​ខឹង​គាត់​ដែល​គាត់​ពុំ​អនុញ្ញាត​ឲ្យ​នាង​ញ៉ាំ​ធូ​រ៉េ​ន​ក្នុង​បន្ទប់ ។​

​បន្ទាប់ពី​បានលឺ​ចម្លើយសារភាព​របស់​នា​ង ប៉ូលីស​បានសម្រេច​ចោទប្រកាន់​នាង​ពីបទ​បង្ក​ការរំខាន​ដល់​ស​ណ្ឋា​ប់​សារ​ធារ​ណៈ ហើយ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ជាមួយ​ការឃុំខ្លួន​ផ្នែក​រដ្ឋបាល​ចំនួន ៥ ថ្ងៃ ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×