Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៤​កញ្ញា កើតឡើង ១៣​លើក ស្លាប់​៨​នាក់ រងរបួស​ធ្ងន់​២០​នាក់​

spot_img

​ភ្នំពេញ​ ៖ ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស កើតឡើង ចំនួន​១៣​លើក (​យប់​៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៨​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១៦​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៤​នាក់ (​ស្រី​១​នាក់​) ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរ​២១​នាក់ (​យប់​១០​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមានៈ ល្មើស​ល្បឿន ៦​លើក (​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​ម្នាក់​), ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​), ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​(​ស្លាប់​២​នាក់​)​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ២៦​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៧​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​៧​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង​។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៩​លើក​, រថយន្ត​ធុន​តូច ចំនួន​៣​លើក​, រថយន្ត​ធុន​ធំ ១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៩​លើក​, ផ្លូវ​ខេត្ត ៤​លើក​។ រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១​លើក ស្លាប់​ម្នាក់ របួស​១​នាក់​,​កំពង់ស្ពឺ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់​,​ព្រះសីហនុ ១​លើក ស្លាប់​១​នាក់​, កំពត​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​), កំពង់ចាម ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, រតនគិរី​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​តាកែវ ១​លើក ស្លាប់​១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស រយៈពេល​២៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​១៩៧​លើក ស្លាប់​ចំនួន​៩៦​នាក់ របួស​សរុប​ចំនួន​២៦២​នាក់ របួសធ្ងន់​១៩៨​នាក់ របួសស្រាល​ចំនួន​៦៤​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​២៣ ខែ​កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ រួមមាន​៖ មធ្យោបាយ​ចូល​គោលដៅ ២.៥៥៧ គ្រឿង , មធ្យោបាយ​ល្មើស ៣០៧​គ្រឿង​, អប់រំ ៩៥​គ្រឿង , ពិន័យ ២១២​គ្រឿង ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×