Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់ ជួញដូរ​ថ្នាំញៀន​ជាង​៤០០​គ្រាប់ ត្រូវ​នគរបាល​ក្រុង​សំរោង បង្ក្រាប​

spot_img

​ឧត្តរមានជ័យ ​៖ ជនសង្ស័យ ២​នាក់​ជា​អ្នក​ជួញដូរ​ថ្នាំញៀន​ជាង ៤០០​គ្រាប់ និង​ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​ធំ​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សំរោង សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​អូរ​ស្មាច់ បាន​ចុះ​បង្ក្រាប នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មួយ​នៅ​ភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។​

​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​សំរោង បាន​ប្រាប់ថា ជនសង្ស័យ​មាន​ឈ្មោះ ពុធ សា​វ៉ែន និង​ឈ្មោះ រី រដ្ឋា ក្នុង​ពេល​ឃាត់ខ្លួន​ជន​ទាំង​ពីរ​នាក់​នេះ សមត្ថកិច្ច​នគរបាល បាន​ដកហូត​វត្ថុតាង រួមមាន​៖ ប្រភេទ​មេតំ​ហ្វេ​តា​មីន WY ចំនួន​៤១៨​គ្រាប់ ប្រភេទ​មេតំ​ហ្វេ​តា​មីន ICE ចំនួន ១​កញ្ចប់​ធំ ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង និង​សម្ភារៈ​ជក់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។ ក្រោយ​ការបង្ក្រាប កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​ជនសង្ស័យ ចាត់ការ តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×