Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណា​ព្យាបាល​រស់នៅ​ក្រុង​ព្រះសីហនុ ព្រួយបារម្ភ​អំពី​បញ្ហា​គ្រឿងញៀន នៅ​តាម​ក្លឹប​កម្សាន្ត​ជនជាតិ​ចិន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អាណា​ព្យាបាល​មួយចំនួន រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ បន្ត​បង្ហាញ​ការព្រួយបារម្ភ ចំពោះ​បញ្ហា​គ្រឿង​ញៀន ដែល​កំពុង​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង នៅ​តាម​ក្លឹប​កម្សាន្ត​រាត្រី ឬ​ហៅ​ថា ក្លឹប​រាំ​ច្រៀង​ខារ៉ាអូខេ ដែល​មាន​ថៅកែ​ជនជាតិ​ចិន​ជា​អ្នកគ្រប់គ្រង​។​

ផ្តើម​ពី​បញ្ហា​នេះ ពួកគេ​សំណូមពរ​ដល់ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជំនាញ ចាប់ពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​ខេត្ត ឲ្យជួយ​បង្កើន​សកម្មភាព​ចុះត្រួត​ពិនិត្យ នៅ​តាម​ក្លឹប​កម្សាន្ត​រាត្រី ដែល​សង្ស័យ​មាន​ការប្រើប្រាស់ និង​ចរាចរណ៍​គ្រឿងញៀន នា​ក្រុង​ព្រះសីហនុ ឲ្យបាន​ច្រើន​ថែមទៀត​។​

​អាណា​ព្យាបាល​មួយចំនួន រស់នៅ​ក្នុង​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ថា បទល្មើស​គ្រឿងញៀន ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅតាម​ក្លឹប​កម្សាន្ត​រាំច្រៀង និង​សណ្ឋាគារ​កាស៊ីណូ ដែល​មាន​ថៅកែ​ជា​ជាតិចិន គឺ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់គ្រង​មិន​ទាន់​អាច​គ្រប់គ្រង​ឲ្យបាន​ល្អ​នោះ​ទេ​។​ការព្រួយបារម្ភ​នេះ​បាន​កើតមាន បន្ទាប់​ពី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សង្កេតឃើញថា កម្លាំង​ជំនាញ​នគរបាល​ក្រសួងមហាផ្ទៃ នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ជា​ដើម បាន​ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​សេព និង​ចរាចរណ៍​លក់ដូ​រគ្រឿង​ញៀន​បាន​ជាច្រើន​ករណី នៅ​តាម​ទីតាំង​កម្សាន្ត​រាំច្រៀង និង​ទីតាំង ដែល​ជនជាតិ​ចិន​ជួល​សម្រាក់​នៅ ហើយ​មាន​ថៅកែ​ជា​ជនជាតិ​ចិន​គ្រប់គ្រង មាន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។​

​បញ្ហា​នេះ ទាំង​អាណាព្យាបាល និង​អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ជាដើម ឲ្យជួយ​បង្កើន​សកម្មភាព​ចុះ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​កំពុង​ធ្វើ​ចរាចរណ៍​គគ្រឹកគគ្រេង នៅ​តាម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឬ​ក្លឹប​ឌី​ស្កូ ដែល​មាន​ថៅកែ ជា​ជនជាតិ​ចិន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ឲ្យបាន​ជាប្រចាំ​ដូច​ភ្លៀងរលឹម ព្រោះ​បទល្មើស​គ្រឿងញៀន ដែល​ធ្វើ​ចរាចរណ៍​នៅ​តាម​ក្លឹប​រាត្រី​នាទី​ប្រជុំជន​ក្រុង​ក្រុងព្រះសីហនុ មាន​ព័ត៌មាន​មក​ថា បាន​បន្ត​ធ្វើ​សកម្មភាព​លួចលាក់ នៅ​តាម​ទីតាំង​មួយចំនួន​។​

​តាម​ការកត់សម្គាល់​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឆ្មក់​ចូល​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ បទល្មើស​គ្រឿងញៀន នៅ​តាម​ក្លឹប​កម្សាន្ត​រាត្រី​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​បាន​ជាច្រើន​ករណី និង​បាន​កសាង​សំណុំរឿង​បទ​ល្មើ​ខាងលើនេះ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដោយ​៖ ដែន សីមា​

 

spot_img
×