Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពមិនប្រក្រតី របស់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​ត្រូវបាន​លាតត្រដាង​

spot_img

​ខេត្ត​បន្ទាយមានជ័យ​៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ គឺ លោក សាន វិជ្ជា​សា​រ៉ាវុធ ត្រូវ​រង​ការរិះគន់​ថា កំពុង​មាន​រឿងអាស្រូវ​ពុករលួយ និង​ដឹកនាំ​ការងារ​រដ្ឋ មាន​បក្ខពួក​និយម​។​

ជាងនេះទៀត ក៏បាន​គាបសង្កត់​មន្ត្រីក្រោមឱវាទ បណ្តេញ​មន្ត្រី​មាន​ក្រប​ខណ្ឌ​ឲ្យទៅ​ធ្វើការ​ពិនិត្យ​រទេះ និង​ឡាន​តាមផ្លូវ​រួច​ទៅ​ជួល​ជន​ស៊ីវិល​សាច់ញាតិ​របស់​ខ្លួន​ពីរ​នាក់​ឲ្យមក​ធ្វើ​ការ​ជំនួស​ទៅវិញ​។​

​មន្ត្រី​ថ្នាក់ទាប​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន បង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​ទង្វើ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ថា​បាន​រំលោភ​លើ ការងារ​ទទួលខុសត្រូវ របស់​ពួកគេ ដោយ​ធ្វើការ​មិន​បាន​អនុវត្ត​តាម​ប្រកាស របស់​ក្រសួង និង​មិន​អនុវត្ត​តាម​ឋានានុក្រម​នោះទេ​។​

​ភាព​អសកម្ម និង​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​លោក​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយ​មាន​ខាងលើ​នេះ ត្រូវបាន​អគ្គនាយក​កាំកុងត្រូល​ព្រមាន​ដក​បោះចោល កាលពី​ពេល​ថ្មីៗ​។

​ប្រភព​ពត៌មាន​ពី​មន្ត្រី​កាំកុងត្រូល​បានឲ្យដឹងថា សព្វថ្ងៃនេះ លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​រៀប​យុទ្ធសាស្ត្រ​មួយ​ខែ ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​ឲ្យបាន​ពីរដង ដើម្បី​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់លើ​។​

សកម្មភាព​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា គឺធ្វើឡើង ដើម្បី​បិទបាំង​រឿងអាស្រូវ ដែល​ក្រុម​គាត់ ប​ឋ​ន​បង្ក្រាប​អ្នករកស៊ី​តូចតាច​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ឬ​ក្រុមហ៊ុន​ធំៗ នាំចូល​ទំនិញ​ផលិតផល​ខូច​គុណភាព​មានដូចជា ៖ បន្លែ ផ្លែឈើ ត្រី សាច់ សាច់​មាន់​ខូចគុណភាព និង​ប្រហិត​គ្រប់​ប្រភេទ​បង្កប់​ក្នុង​រទេះ ទំនិញ​នាំចូល​ពី​ថៃ​ចូល​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែ​ត​ដើម្បី​យកទៅ​លក់​ចែកចាយ​បន្ត​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ មក​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ជាមួយ​មន្ត្រី​កាំកុងត្រូល​នៅ ទីស្នាក់ការ​កាំកុងត្រូល ច្រក​ប៉ោយប៉ែត​។​

​ប្រភព​ឲ្យដឹងថា កិច្ចប្រជុំ​នោះ លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក​កាំកុងត្រូល បាន​ព្រមាន និង​ទុក​ពេល​ឲ្យ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត បន្ទាយមានជ័យ មួយ​សប្តាហ៍​ឲ្យធ្វើ​ការកែប្រែ​ឥរិយាបទ ឬ​របៀប​ដឹកនាំ​ការងារ​ឲ្យ​បស​ន​ត្រឹមត្រូវ និង​ត្រូវ​ចេះ​សាមគ្គីភាព​គ្នា​ឡើង​វិញ​។ ជា​ពុសេស​ត្រូវ​ផ្តល់​ការងារ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​ការងារ​ឲ្យស្រប​តាម​ឋានានុក្រម​។​

​ប្រភព​បន្តថា សព្វថ្ងៃ​នេះ​បទល្មើស​ខុសច្បាប់ ដែល​ឈ្មួញ​លួច​បង្កប់​ទំនិញ​ខូច​គុណភាព​បាន​កើតមាន​ពេញបន្ទុក​។

​ជាក់ស្តែង​សមត្ថកិច្ច​នៅតាម​បណ្តា​ខេត្ត​មាន​ដូចជា​៖ ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ធំ ជាដើម ចាប់​បាន​សាច់មាន់ ប្រហិត និង​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​ប្រភេទ​ពី​ឈ្មួញ​។​

​ប្រភព​បានឲ្យដឹងថា ពេល​សមត្ថកិច្ច​ចាប់​បា​ប់​បាន​ទំនិញ​ខូច​គុណ​ភាពឬាំង​នោះ គឺ​ឈ្មួញ​ទាំងនោះ​បាន​ឆ្លើយថា បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត​ជា​រហូត​។​

​ប្រភព​ឲ្យដឹង​ទៀតថា កន្លងមក លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ តែង​មាន​អំនួត និង​តាំង​ខ្លួនឯង គ្មាន​នរណា​ចេះ​ដល់​ទេ​។ ជាង​នេះ ក៏​បាន​យកឈ្មោះ​អ្នក​ធំ​នេះ អ្នកធំ​នោះ មកប្រើប្រាស់ ដើម្បី​គាបសង្កត់​មន្ត្រីក្រោមឱវាទ​។​
​ក្នុងនោះ លោក​ប្រធាន គាត់​បាន​តាំងខ្លួន​ជា​ទីប្រឹក្សា​ផ្ទាល់ របស់ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ឋាន​ស្មើ​អគ្គនាយក​។​

​មន្ត្រី​កាំកុងត្រូល​ឲ្យដឹងទៀតថា ការ​យក​ឈ្មោះ អ្នកធំ​ម​កបាំងមុខ​នោះ​ក៏​ដើម្បី​ការពារ​អំពើអាក្រក់​ឃុបឃិត​ជាមួយ​ឈ្មួញ​ដាក់​ខែ​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​មួយគ្រឿង ១០០​បាត​មួយថ្ងៃ ដោយ​មាន​ឡាន​ប្រមាណ​ពី​៣០០​ទៅ​៥០០ ឡាន​។ មានន័យ​ថា ក្នុង​មួយ​ថ្ងៃ លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ អាច​រក​ចំណូល​ក្រោម​តុ ពី​ឈ្មួញ​បាន​រាប់​ម៉ឺន​បាត​។ ហើយ​ថា ចំណូល​ទាំងនោះ លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​អះអាង​នៅ​ចំពោះមុខ​កូនចៅ​ថា មួយចំនួន​ទុក​ដោះស្រាយ​អង្គភាព ហើយ​មួយចំនួន​ទៀត ទុក​ចិញ្ចឹម​មេ​កើយ របស់ខ្លួន គឺ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មួយចំនួនទៀត​ជួយ​ទុក​បក្ស​។

​ទោះជា​បែប​នេះ​ក្តី មិនទាន់​អាច​ទាក់ទង លោក សាន វិជ្ជា​សា​រ៉ាវុធ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​បានទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨៕ ដោយ​៖ ដែន សីមា​

 

spot_img
×