Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ធ្វើឱ្យ​ម្តាយ​ត្រូវ​ក្របួច​ព្រោះ​បើកបរ​ក្នុងពេល​ស្រវឹងស្រា​

spot_img

​ស្ត្រី​ជា​ម្តាយ​សញ្ជាតិ​អង់គ្លេស​ម្នាក់​បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​បើកបរ​ក្នុងពេល​ស្រវឹង ប៉ុន្ដែ​រឿង​ដែល​គួរ​និយាយ​នោះ​គឺ​កូន​របស់គាត់​ជា​អ្នក​ប្រាប់​ប៉ូលិស​។​

Charlotte Louise Ainslie ត្រូវ​ហាមឃាត់​មិនឱ្យ​បើកបរ​រថយន្

​Charlotte Louise Ainslie ត្រូវ​ហាមឃាត់​មិនឱ្យ​បើកបរ​រថយន្ត ព្រោះ​ពីរលើក​ហើយ​ដែល​គាត់​បាន​បញ្ជា​រថយន្ត​នៅពេល​ស្រវឹង​ថែមទាំង​មានកូន​អង្គុយ​នៅ​ខាងក្រោយ​។​

Charlotte Louise Ainslie​អាយុ​៣១​ឆ្នាំ​បាន​យក​កូន​ទៅជា​មួយ​ដើម្បី​ទៅ​ដឹក​ជីដូន​របស់​ពួកវា​មក​ផ្ទះ ខណៈពេលដែល​នាង​បាន​ស្រវឹងស្រា​។​

Charlotte Louise Ainslie ដែលជា​គិលានុបដ្ឋាក​យិ​កា​ម្នាក់​បាន​ត្រឡប់មកផ្ទះ ហើយ​មួយសន្ទុះ​ក្រោយមក​ប៉ូលិស​បានមក​គោះទ្វារ​ផ្ទះ​នាង ក្រោយពី​កូនៗ​របស់​នាង​បាន​ទូរស័ព្ទ​ទៅកាន់​លេខ​៩៩៩ រួច​ផ្តាច់​ខ្សែ​ទូរស័ព្ទ​។​

​តាម​អយ្យការ​Tracy Yates នោះ​ពេល​ប៉ូលិស​ទៅដល់​អាសយដ្ឋាន​នេះ​គេ​ឮស្នូរ​យំ​របស់​ក្មេង​ម្នាក់​និង​ក្មេង​ដទៃទៀត​មាន​អាយុ​២​ឆ្នាំ ៣​ឆ្នាំ​និង​១០​ឆ្នាំ​។​

​នៅពេល​ប៉ូលិស​កំពុង​ប្រឹងរក​វិធី​ចូលក្នុង​ផ្ទះ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​មកដល់ ហើយ​អ្នកបើកបរ​គឺជា​
​ស្រី​ជា​ម្តាយ​។​ប៉ូ​សិ​សួរថា​តើ​មាន​មាន​ផឹកស្រា​ទេ​? នាង​ថា​បាន​ផឹក​តែ​បន្តិច មិន​លើសពី​ការកំណត់​ទេ​។​
​ប៉ុន្តែ​តាមរយៈ​ការធ្វើ​តេស្ត​បង្ហាញថា​មាន​កម្រិត​អាកុល​ដល់​ទៅ​៨២ ខណៈពេល​ច្បាប់​អនុញ្ញាត​ត្រឹម​៣៥​។​
​រហូត​ពេល​មក​ត្រួតពិនិត្យ​នៅ​ប៉ុស្តិ៍​ប៉ូលិស ក៏​កម្រិត​អាកុល​ក៏​នៅ​៧៥​ដែរ​។​

​ក្រៅពី​ការដកហូត​សិទ្ធិ​បើកបរ​នាង​Charlotte Louise Ainslie នៅ​ត្រូវ​រង​ការព្រមាន​ដោយមាន​លក្ខខណ្ឌ​ពីបទ​ទុក​ក្មេង​ដោយ​​គ្មាន​អ្នក​មើលថែ​៕
​សូ​យ​ន​

spot_img
×