Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ចិន​ម្នាក់ ត្រូវ​គេ​ផាក​ពិន័យ និង​ហាម​មិន​ឲ្យ​ជិះ​រថភ្លើង​ជិត២០០​ថ្ងៃ ដោយ​អង្គុយ​កន្លែង​ខុស ​ហើយ​មិន​ព្រម​ដូរ​កន្លែង​វិញ (​វីដេអូ​)

spot_img

​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​នេះ កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​សបុ​ក​មាន​ការក្តៅក្រហាយ​យ៉ាងខ្លាំង ដោយសារ​តែ​អាកប្បកិរិយា​គ្មាន​ដឹង​ខុស​ត្រូវ​របស់​នាង​។

​ស្ត្រី​វ័យក្មេង​នោះ បាន​អង្គុយ​កៅអី​ក្នុង​រថភ្លើង​ខុស​កន្លែង​ហើយ​ខាង​បុគ្គលិក​បាន​ប្រាប់​ឲ្យ​នាង​​ថា វា​ជា​កន្លែង​អង្គុយ​របស់​អ្នក​ផ្សេង​ទេ ប៉ុន្តែ​នាង​បែរជា​មិន​ព្រម​ក្រោក​ចេញ ហើយ​ថែមទាំង​​ឈ្លោះ​ជាមួយ​នឹង​បុគ្គលិក​ដោយ​គ្មាន​ហេតុផល​ទៀត​។​

​ទោះបីជា​បុគ្គលិក​ព្យាយាម​ប្រាប់​នាង​យ៉ាង​ណា ក៏​នាង​មិន​ព្រម​ដូរ​កន្លែង​ដែរ ហើយ​ព្យាយាម​វាយ​​បក​លើ​បុគ្គលិក​នោះ​ទាំង​ខ្លួន​ខុស​ទៀត​។​

​នាង​មិន​ព្រម​ដូរ​កន្លែង ហើយ​អង្គុយ​នៅ​លើ​កៅអី​ខុស រហូត​ដល់​រថភ្លើង​ដល់​គោលដៅ​។​

​ទោះយ៉ាងណា ដោយសារ​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ និង​អាកប្បកិរិយា​អាក្រក់ នាង​ត្រូវបាន​គេ​ផាក​​ពិន័យ​ចំនួន ២០០​យ័ន (៣០​ដុល្លា​) និង​ត្រូវ​គេ​ហាម​មិន​ឲ្យ​ជិះ​រថភ្លើង​រយៈពេល ១៨០​ថ្ងៃ​។​

​ទង្វើ​របស់​នាង ត្រូវបាន​អ្នកប្រើប្រាស់​អ៊ឺ​ធឺ​ណេ​ត​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​មាន​អ្នកប្រើប្រាស់​​ម្នាក់​បាន​ខ​មិន​ថា តើ​ហេតុអ្វី​នាង​នៅ​តែ​ការពារ​ខ្លួនឯង​ទាំង​ខ្លួន​ខុស​? នាង​គួរតែ​ត្រូវ​​គេ​ដេញ​ចុះ​ពី​រថភ្លើង ព្រោះ​ធ្វើ​គួរ​សម្យ​ជាមួយ​មនុស្ស​ដូច​នាង គ្មាន​ប្រយោជន៍​នោះទេ​៕

សុភ័ក្ត្រ

spot_img
×