Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​អ្នក​លក់​ដី​ឡូត៍​ទាំងឡាយ ដែល​លក់​ដី​ឡូត៍​ខ្យល់ ឬ​លក់​ដី​ឡូត៍ ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​ក្រសួង​រៀបចំ​ដែនដី​

spot_img

​​ភ្នំពេញ ​៖ បន្ទាប់​ពី​ការ​ពុះ​ដីឡូត៍​លក់​យ៉ាង​អនាធិបតេយ្យ និង​មិន​ត្រឹ​ត្រូវតាម​ច្បាប់ ពី​ក្រុម​អ្នករកស៊ី​អចលនទ្រព្យ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​អ្នក​លក់​ដី​ឡូត៍​ទាំងឡាយ ដែល​លក់​ដី​ឡូត៍​ខ្យល់ ឬ​លក់​ដី​ឡូត៍ ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​រៀបចំ​ដែនដី​។​

​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី នគរូបនីយកម្ម​ថ្នាក់ជាតិ បាន​ថ្លែង​ក្នុង​អញ្ជើញ​បើក​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ ប្រកាស​ស្ដីពី​ការអភិវឌ្ឍ​ដី នៅ​ទីស្តីការ​ក្រសួង នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ប៉ែន សុផល បាន​ថ្លែងថា ក្រសួង​រៀបចំ​ដែនដី បានអនុម័ត​ប្រកាស​ការអភិវឌ្ឍ​ដី​នេះហើយ ហើយ​ប្រកាស​នេះ​ក៏​ត្រូវបាន​ដាក់ឲ្យអនុវត្ត បន្ទាប់​ពី​ប្រកាស​នេះ​ត្រូវបាន​អនុវត្ត ការអភិវឌ្ឍ​ដី​ទាំងអស់​រួម​ទាំង​ការ​ពុះ​ដីឡូត៍​ជា​គម្រោង​មួយ​នៅក្នុង​ការអភិវឌ្ឍ​ដី ក៏​ត្រូវតែ​សុំច្បាប់ អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ក៏​ពី​សាលា​រាជធានី​-​ខេត្ត ​ឬ​ក៏​ពី​សាលាក្រុង​-​ស្រុក​-​ខណ្ឌ ទៅតាម​ទំហំ​។ “​នៅក្នុង​ប្រកាស​ហើយ​នឹង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត របស់​ក្រសួង ទី​មួយ​វា​ជា​បទដ្ឋាន​គតិយុត្ត ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​ទាំង​សាធារណៈ និង​ឯកជន ត្រូវតែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ជា​ធរមាន​។ ក្នុង​ករណី ដែល​យើង​មិន​គោរព​តាម​ក្រសួង គឺមាន​តែ​ការដាក់ទណ្ឌកម្ម​” លោក​ប៉ែន សុផល បញ្ជាក់បន្ថែម​យ៉ាងនេះ​។​

​លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ ឲ្យ​អ្នក​ទិញ​ដី​ទាំងអស់ ត្រូវតែ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ថា ដី​ដែល​ខ្លួន​ត្រូវ​ទិញ​នោះ ជា​ដី​ដែល​មាន​ការចុះបញ្ជី​ច្បាស់លាស់ និង​មិនមែន​ជា​ដី ដែល​បាន​លក់​រួច​ហើយ​។ “​អីចឹង​ហើយ បាន​ជា​ក្រសួង សូម​អំពាវនាវ ទៅដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ ជាទូទៅ​ច្បាប់​ភូមិបាល​បាន​កំណត់​ច្បាស់លាស់​។ ជា​គោលការណ៍​ច្បាប់​ភូមិបាល បាន​ផ្តល់​កម្មសិទ្ធិ ហើយ​រាជ​រដ្ឋាភិបាល​បាន រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី ទី​មួយ​មាន​ការចុះបញ្ជី​ជា​ប្រព័ន្ធ បន្ទាប់​មក​គោលដៅ​អនុវត្ត នូវ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទី​ពីរ ការចុះបញ្ជី​ដាច់ដោយឡែក​។ អីចឹង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ពិនិត្យមើល​មុននឹង​ទិញថា​ដី​នោះ​ពិតជា​មាន​ការចុះបញ្ជី​ត្រឹមត្រូវ ហើយ​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​អត់ ។ ជាទូទៅ​តាមច្បាប់ អ្នក​ដែល​យក​ដី​ខ្លួន ទៅ​លក់​ឲ្យ​អ្នកនេះ ហើយ​លក់​ឲ្យ​អ្នក​នោះ​ទៀត ត្រូវ​មានទោស ទាំង​ច្បាប់​ភូមិបាល ហើយ​នឹង​ក្រុម​ព្រហ្មទណ្ឌ​ក៏​មានចែង​ដែរ​។ អីចឹង នេះ​ជា​ការអនុវត្ត​តាម​ច្បាប់ អ្នក​ដែល​ទៅ​ទិញ​ត្រូវ មើល​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស ទាំងអស់​” នេះ​បើ​តាម​ប្រសាសន៍​លោក​រដ្ឋលេខា​ធិការ​​ក្រសួង​រៀបចំ​ដែនដី​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×