Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! សាក​ថ្ម​ស្មា​ត​ហ្វូ​ន​ពេញ​១​យប់ ព្រឹក​ឡើង​ពុំ​នឹកស្មាន​មានរឿង​កើតឡើង​បែបនេះ ធ្វើ​ឲ្យ​នារី​បុគ្គលិក​ធនាគារ​ម្នាក់​ត្រូវបញ្ជូន​សង្គ្រោះបន្ទាន់​

spot_img

​សូម​ប្រុងប្រយ័ត្ន នៅពេល​អ្នក​កំពុង​សាក​ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​! ព្រោះតែ​ថ្មីៗ​នេះ បុគ្គលិក​ធនាគារ​ម្នាក់​បាន​រងរបួស​រលា​ក​នៅលើ​ដៃ​របស់​នាង​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​បាន​ប៉ះ​វា ខណៈ​វា​កំពុង​សាក​ថ្ម​នៅផ្ទះ​របស់​នាង ស្ថិតនៅ Seksyen 7, Shah Alam ប្រទេសម៉ាឡេស៊ី កាលពី​ព្រឹក​ថ្ងៃអាទិត្យ (២៣ កញ្ញា​) ។​

​យោងតាម Berita Harian ហេតុការណ៍​ដ៏​ពុំ​នឹកស្មាន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៤ និង ២០ នាទី​ទៀបភ្លឺ ហើយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ប៊ិះ​បង្ក​ឲ្យ​ភ្លើង​ឆាបឆេះ​នៅក្នុង​ផ្ទះ​របស់​នាង​តែម្តង ខណៈ​វា​ត្រូវបាន​ដាក់​នៅលើ​ពូក​របស់​នាង ដែល​ចាប់ផ្តើម​ឆេះ​ងំ ។ ទូរស័ព្ទ​របស់​នាង​បាន​ឡើង​កំដៅ ខណៈពេល​សាក​ថ្ម ដែលជា​មូលហេតុ​បង្ក​ឲ្យ​នាង Nur Filzah Abdul Rahman អាយុ ២៤ ឆ្នាំ ត្រូវរបួស​រលា​កនៅ​ដៃ​របស់​នាង ។​

​នាង​និយាយថា​៖ «​ខ្ញុំ​តែង​សាក​ថ្ម​ទូរស័ព្ទ​របស់ខ្ញុំ មុន​ចូល​គេង ហើយ​ជាធម្មតា ខ្ញុំ​បានដាក់​វា​នៅលើ​ឥដ្ឋា ។ ទោះយ៉ាងណា នៅ​យប់នោះ ខ្ញុំ​បានសម្រេច​ដាក់​វា​នៅលើ​ពូក នៅ​ផ្នែក​ខាងឆ្វេង​ដៃ​របស់ខ្ញុំ មុនពេល​ខ្ញុំ​ចូល​គេង ខណៈ​វា​កំពុង​សាក ។ ខ្ញុំ​បាន​ភ្ញាក់ឡើង​នៅវេលា​ម៉ោង ៤ និង​២០ នាទី​ព្រឹក នៅពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វីៗ​ក្តៅ នៅ​ខាងក្រោយ​ខ្លួន​របស់ខ្ញុំ ។ ខ្ញុំ​ប្រែខ្លួន​ទៅ​ឆ្វេង ហើយ​នៅពេលនោះ ដៃ​របស់ខ្ញុំ​បាន​ប៉ះ​ទូរស័ព្ទ​របស់ខ្ញុំ​ដោយ​ចៃដន្យ ដែល​បណ្តា​ឲ្យ​ឈឺផ្សារ​យ៉ាងខ្លាំង​តែម្តង​» ។​

​ភ្លាមៗ​នោះ នាង​បាន​ក្រោក​ឡើង​បើកភ្លើង ដើម្បី​ពិនិត្យ​ស្ថានភាព​បន្ទប់​របស់​នាង ។ នាង​ពិតជា​សន្ធ​ត់​ណាស់ ខណៈ​ឃើញ​បន្ទប់​ពោរពេញ​ទៅដោយ​ផ្សែង ហើយ​ពូក​របស់​នាង​កំពុត​ត្រូវ​ឆេះ ដោយសារ​ទូរស័ព្ទ​ដែល​ក្តៅ​បង្កឡើង ។ ភ្លាមៗ​នោះ នាង​បាន​ដាស់​អ្នកជិតខាង​នាង​ឲ្យ​ជួយ ហើយ​នៅពេល​ពួកគេ​បានឃើញ​ពូក​របស់​នាង​កំពុង​ឆេះ​ងំ ពួកគេ​បាន​យក​ធុង​ទឹក​ចាក់ទៅលើ​គ្រែ ដើម្បី​ពន្លត់ភ្លើង ។​

​បន្ទាប់មក ពួកគេ​បាន​នាំយក Nur Filzah ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​រលាក​ដៃ​រប​ស់​នាង ។ នាង​បាន​ប្រាប់ Harian Metro ថា នាង​កំពុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដដែល​នេះ អស់​រយៈពេល ៤ ឆ្នាំ មកហើយ ដោយ​ពុំមាន​បញ្ហា​អ្វី​ណាមួយ​នោះទេ ប៉ុន្តែ ទើបតែ​ប្តូរ​ថ្ម​១​លើកដំបូង​ប៉ុណ្ណោះ កាលពី​២​ខាង​មុននេះ ។

​ទោះយ៉ាងណា នាង​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។ នាង​និយាយថា នាង​ពិត​សំណាង​ណាស់ ដែល​ពុំមាន​អ្វី​អាក្រក់​កើតឡើង​ចំពោះ​រូបនាង ៕ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×