Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៨៤៣​នាក់ ចេញពី​ប្រទេស​ថៃ ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​

spot_img

​​ខេត្ត​ព្រះសីហនុ​ ៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ កាលពី​ម៉ោង ១១​កន្លះ​ថ្ងៃ​ត្រង់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ជា​ដំណើ​រដឹក​ភ្ញៀវទេសចរ​ទស្សនា តាម​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​នេះ​មាន​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៨៤៣​នាក់ ស្រី​៤៤៤​នាក់ ដោត​ចេញដំណើរ​ពី​ប្រទេស​ថៃ ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​។​

​នាវា​នេះ គ្រោង​ចាកចេញ​ពី​កម្ពុជា ទ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​បន្ត​ទៀត នៅវេលា​ម៉ោង ៨​យប់​ស្អែក ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨៕ ដោយ​៖ ដែន សីមា​

spot_img
×