Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ឡុង ហួរ ថៅកែ​ក្រុមហ៊ុន​ប្រេង LHR យក​ដង​អំបោស​វាយ​ក្បាល​សន្តិសុខ​យាម​ផ្ទះ​ហូរឈាម ព្រោះ​ដេកលក់​

spot_img

​លោក​ផែង វណ្ណៈ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា លោក​ឧកញ៉ា ឡុង ហួរ ថៅកែ​ក្រុមហ៊ុន​ប្រេង LHR យក​ដង​អំបោស​វាយ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ព្រំ សារ៉េត អាយុ​៤៣​ឆ្នាំ បែកក្បាល ដេរ​ប្រាំ​ថ្នេរ នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​បន្ទាប់ពី​រងរបួសរ​យះ​ក្បាល បុរស​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​រូបនេះ បាន​ធ្វើដំណើរ​មក​កាន់​ប៉ុស្តិ៍​នគរបាល​កា​កាប​១ ដើម្បី​មក​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់ លោកឧ​ញ៉ា ឡុង ហ៊ួ​រ បាន​យក​ដង​អំបោស វាយ​ចំ​ក្បាល​៣​ដង​អំបោស បណ្តាលឲ្យ​បែក​ហូរឈាម ហើយ​បាន​គំរាម​យក​កាំភ្លើង​មក​បាញ់ចោល ធ្វើឱ្យ​គាត់​ភ័យ​ក៏​បាន​រត់គេច​ចេញ និង​មកសុំ​ការជួយ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​កា​កាប​១​។ ប៉ុន្តែ​នៅពេលដែល​គាត់​ទៅ​ដល់​ប៉ុស្តិ៍​កា​កាប​១ ពុំ​មាន​ឃើញ​នគរបាល​ណា​នៅ​ម្នាក់​នោះ​ទេ ហើយ​គាត់​ក៏​ត្រឡប់​ទៅផ្ទះ​វិញ​។ ហេតុការណ៍​នោះ​បាន​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​បើ​តាម​ជនរងគ្រោះ កន្លែង​ដែល​រូប​គេ​ធ្វើការ​នោះ ស្ថិត​នៅក្នុង​ក្រុមហ៊ុន Best Sevice ហើយ​ត្រូវបាន​លោក​ឧកញ៉ា ឡុង ហ៊ួ​រ ជួល​ឲ្យទៅ​តាម​នៅផ្ទះ​គាត់ ស្ថិតនៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក ព្រុំ សារ៉េត មុខរបរ​សន្តិសុខរ​បស់​ក្រុមហ៊ុន បេះ​សូវី​ស យាម​នៅ​ផ្ទះ​ឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជន​បង្ក​ជា​ឧកញ៉ា ឈ្មោះ ឡុង ហ៊ួ មាន​លំនៅដ្ឋាន​នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរសរងគ្រោះ​ឈ្មោះ ព្រុំ សារ៉េត ជា​សន្តិសុខ​រូបនោះ បាន​និយាយថា នៅ​ខណៈ​គាត់​អង្គុយ​យាម​នៅក្នុង​ផ្ទះ​របស់​លោកឧ​ញ៉ា ឡុង ហ៊ួ​រ រួច​ក៏​បាន​ដេក​លក់​ទៅ ខណៈ​ដល់​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្រាប់តែ​លោក​ឧកញ៉ា ឡុង ហ៊ួ​របាន​យកដង​អំបោស​មក​សំពង​ក្បាល​គាត់ ត្រូវ​ចំនួន​៣​ដង​អំបោស បណ្តាលឲ្យ​រងរបួស​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ក្រោយពេល​ដែល​ទទួលរ​ង​នូវ​ការវាយដំ ពី​សំណាក់​លោក​ឧកញ៉ា ឡុង ហ៊ួ​រ ហើយ​នោះ​ក៏​មាន​អង្គរក្ស​ម្នាក់ របស់​លោក​ឧកញ៉ា​នោះ បាន​ស្រែក​គំរាមថា ចេញ​ឲ្យ​ឆ្ងាយ​ទៅ ប្រយ័ត្ន​គាត់​ចូលទៅ​ក្នុង​ចេញ​មក​វិញ យក​កាំភ្លើង​មក​បាញ់ ។ រួច​គាត់​ក៏​បាន​ឮដូចនេះ ក៏​បាន​រត់គេច​ចេញ និង​មកសុំ​ការជួយ​អន្តរាគមន៍ ពី​នគរបាល​ប៉ុស្តិ៍​កា​កា​កាប​១ តែ​ពុំ​មាន​នគរបាល​រូប​ណា​នៅ​ម្នាក់​នោះឡើយ ដោយសារ​កម្លាំង បាន​ចេញ​ល្បាត​តាម​មូលដ្ឋាន រួច​គាត់​ក៏​ត្រឡប់​ទៅផ្ទះ​វិញ​ទៅ​។ លោក ព្រុំ សារ៉េត បាន​បន្តទៀតថា លុះ​ស្អែក​ឡើង វេលា​ថ្ងៃត្រង់ ទើប​រូបលោក​បាន​ធ្វើដំណើ​រម​ក​ប៉ុស្តិ៍នគរបាល​កា​កាប​១ ដាក់​ពាក្យបណ្តឹង​លោក​ឧកញ៉ា ឡុង ហ៊ួ​រ ម្តងទៀត ដើម្បី​ឲ្យ​នគរបាល​អន្ត​រាគម​ន៍ និង​រក​យុត្តិធម៌ ជូន​គាត់ ដែល​ត្រឹម​ជា​សន្តិសុខ​បាន​ត្រឹម​មួយ​រស់ៗ​។ ក្រោយពេល​ដែល​សន្តិសុខ​រូបនេះ​បាន​ដាក់​ពាក្យបណ្តឹង​រួចហើយនោះ គាត់​ក៏​បាន​ត្រឡប់ទៅផ្ទះ​វិញ រួច​ក៏​ស្ងាត់ឈឹង​តែម្តងទៅ ដោយ​មិនដឹងថា សមត្ថកិច្ច​ហ៊ាន​ចាត់ការ​ឬ​អត់​នោះ​ទេ ពីព្រោះ​នគរបាល​មាន​បុណ្យស័ក្តិ តូច​ជាង​លោក​ឧកញ៉ា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×