Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជជែក​គ្នា​មិន​ចុះសម្រុង តោះ​ឡើង​…​តុលាការ​! (​វីដេអូ​)

spot_img

​កាន់តែ​អស្ចារ្យ ព្រោះ​ជម្លោះ​នេះ​ទាក់ទង​ដល់​សត្វ​សេះ ហើយ​បើ​តាម​កាសែត Chicago Tribune ចុះផ្សាយ​នោះ​ម្ចាស់​ក្រុមហ៊ុន​រទេះសេះ ៣ នៅ​ទីក្រុង Chicago អាមេរិក បាន​ដាក់ពាក្យ​ប្តឹង​សកម្មជន​ដើម្បី​សិទ្ធ​សត្វ ដោយ​ចោទប្រកាន់​ពួកគេ​បាន​មាក់ងាយ​នឹង​អន្តរាគមន៍​ចូល​ការងារ​រកស៊ី​ទទួលទាន​របស់​ពួកគេ ។​

​សេះ​តាម​ដងផ្លូវ​នៅ Chicago

​ដើមបណ្តឹង​បាន​ចោទ​ចុង​បណ្តឹង​ថា បាន​ក្រ​ឡៃ​យក​រូបភាព​សេះ​រងរបួស ឬ​ស្លាប់​ដោយ​បាក់កម្លាំង​ទៅ​កន្លែង​ផ្សេង ហើយ​និយាយ​ថា វា​កើត​ឡើង​នៅ Chicago បំណង​បង្ក​សម្ពាធ​ដល់​រដ្ឋអំណាច​មូលដ្ឋាន ធ្វើការ​ហាមឃាត់​មិន​ឲ្យ​សេះ​ទាំងអស់​មាន​សកម្មភាព​លើ​ដង​វិថី​នៅ​ទីក្រុង​នេះ ។​

​ក្នុង​ពេល​នោះ​ក្រុម​សកម្មជន​បាន​និយាយថា រទេះដែល​សេះ​អូស​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ចរាចរ​នៅ Chicago ព្រមទាំង​ខ្វាយខ្វល់​ថា ពួក​សេះ​នឹងរង​ការ​ធ្វើ​បាប ។ ប៉ុន្តែ​បណ្តា​ម្ចាស់​សេះ​វាយបក​វិញ​ថា រទេះសេះ​មាន​សុវត្ថិភាព ហើយ​ពពួក​សេះ​តែង​ទទួលបាន​ការថែទាំ​ល្អ ។​

​តុលាការ​កំពុង​ប្រឹង​សម្របសម្រួល​បណ្តឹង​នេះ ខណៈពេល​ដែល​ក្រុម​សកម្មជន​សិទ្ធិ​សត្វ​កំពុង​បន្ត​និយាយ​ដល់​រឿង​ត្រី​បា​ឡែន ដែឡ​បាន​និង​កំពុង​រង​ការ “​ធ្វើបាប គ្មាន​សេរីភាព​” ក្នុងការ​ធ្វើ​អាជីវកម្ម​សម្តែង​ដូច​ក្នុង Clip ខាងក្រោម ៕ លី​សា​

spot_img
×