Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែងអំណរគុណ​ដល់​គម្រោង​ព្យាបាល របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ ខេ​ម​បូឌា​វី​សិន (​អូស្ត្រាលី​) ក្នុងការ​បង់ថ្លៃ​សេវា​ជួស​ជូន​អ្នក​ជម្ងឺ​ក្រីក្រ​សម្រាក​ពេទ្យ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ព្រឹក​ថ្ងៃ​អង្គារ ១​រោច ខែ​ភទ្របទ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​គម្រោង​ព្យាបាល របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ ខេ​ម​បូឌា​វី​សិន (​អូស្ត្រាលី​) ដែល​ដឹកនាំ ដោយ​លោក ជេ​ក ម៉េង​លី រួមជាមួយ ទី​១ មូលនិធិ​សមធម៌​ក្នុងការ​បង់ថ្លៃ​សេវា​ជួស​ជូន​អ្នក​ជម្ងឺ​ក្រីក្រ​សម្រាក​ពេទ្យ ទី​២ អង្គការ Eye care Foundation ទី​៣ អង្គការ​CHC ទី​៤ អង្គការ​ដើមត្នោត និង Marie Stop ទី​៥ អង្គការ Operation Smile និង ទី​៦ អង្គការ ​JICA ដែល​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​គម្រោង​នេះ​ដោយ ឥតគិតថ្លៃ ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង កំពុងតែ​មាន​ការខ្វះខាត ។​

​លោកស្រី​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​គម្រោង​ព្យាបាល​ភ្នែក​ឡើង​បាយ ភ្នែក​ដុះ​កន្ទុយ​ថ្លែន និង​ជម្ងឺ គ​-​ថ្លង់ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​អង្គការ​ខេ​ម​បូឌា​វី​សិន (​អូស្ត្រាលី​) ដែល​មាន​អ្នកជំងឺ​បាន​ទទួល​ការព្យាបាល​ប្រមាណ ១.២០០​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​ដោយ​ឥតគិតថ្លៃ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកស្រី​ម៉ែន សំអន​ក៏បាន​​មានប្រសាសន៍​បន្ត​ទៀតថាៈ សកម្មភាព​មនុស្សធម៌​នេះ​ពិតជា​មាន​តម្លៃ​ណាស់ ដែល​​​​កើតចេញ​អំពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី បានរួម​គ្នា​បង្កើត​ជា​ក្រុម​មួយ​ស្រាប់​ធ្វើ​ការងារ​មនុស្សធម៌​នេះ និង​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​ទន្ទឹមនឹងនោះ​លោក​ស្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្ដា​កិច្ចសហប្រតិបត្តិការ​នា​នា ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ការជួយ​គាំទ្រ​ពី​អង្គការ​ដៃគូរ​ផ្សេងៗ​ទៀត​ដូចជា ​៖

​ទី​១៖ មូលនិធិ​សមធម៌​ក្នុងការ​បង់ថ្លៃ​សេវា​ជួស​ជូន​អ្នក​ជម្ងឺ​ក្រីក្រ​សម្រាក​ពេទ្យ អង្គការ Eye care Foundation បង់​ជួស​អ្នក​ជម្ងឺ​ក្រីក្រ វះកាត់​ភ្នែក​ឡើងបាយ ។

ទី​២៖ អង្គការ​CHC ជួយ​ដល់​ផ្នែក​ជម្ងឺរបេង​-​អេដស៍ ។

ទី​៣៖ អង្គការ​ដើមត្នោត និង​Marie Stop ជួយ​កម្មវិធី​ពន្យា​កំណើត ។

ទី​៤៖ អង្គការ Operation Smile ជួយ​វះកាត់​មាត់​ឆែប​ក្រអូមមាត់​ឆែ​ប ។

ទី​៥៖ អង្គការ​JICA បាន​ធ្វើ​ការសាងសង់​អគារ ១​ខ្នង កំពស់​៣​ជាន់​ចំណាយ​ថវិកា​ជាង​៩​លាន​ដុល្លារ​អាមេរិក និង​បាន​ជួយ​ផ្នែក​ថែទាំ​សុខភាព​មាតា និង​ការជួយ​សង្គ្រោះ​ទារក និង​កុមារ ការបណ្តុះបណ្តាល​មួយចំនួន​។

៦៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ដែល​បាន​បរិច្ចាក​ឈាម​ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​រៀងរាល់​៣​ខែម្តង​។​

​លោកស្រី ម៉ែន សំអន ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ត្រូវ​ខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ផ្តល់​ការថែទាំ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ ប្រកបដោយ​គុណភាព និង​ត្រូវ​ពង្រឹង​ការផ្តល់សេវា​ជា​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ក្នុងនោះ ត្រូវ​ពង្រឹង​ការគោរព​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ឥរិយាបទ​រាក់ទាក់ និង​ទន់ភ្លន់​សុភាពរាបសា រាល់ពេល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​រើសអើង ឬ​ប្រកាន់វណ្ណៈ​ឡើយ គឺ​ធ្វើ​យ៉ាងណា ផ្តល់​សេវា​ព្យាបាល​ប្រកបដោយ​គុណភាព និង​តម្លាភាព​។​

​ម្យ៉ាងទៀត ត្រូវ​ពង្រឹង​ការងារ​អប់រំ​សុខភាព ជាពិសេស​ពន្យល់ និង​ណែនាំ​អ្នកជំងឺ​ឱ្យបាន​ច្បាស់លាស់​ក្នុងពេល​ថែទាំ និង​ព្យាបាល​ជំងឺ ព្រមទាំង​ពង្រឹង​បន្ថែម​ការ​ធ្វើ​អនាម័យ នៅតាម​មូលដ្ឋាន​សុខាភិបាល​ឱ្យបាន​ល្អ​ប្រសើរ និង​ត្រូវ​យកចិត្តទុកដាក់​ការត្រួតពិនិត្យ​ការ​ចំលងរោគ​នៅ​គ្រប់​មូលដ្ឋាន សុខាភិបាល​ដែល​ជា​បញ្ហា​សំខាន់​មួយ​ផងដែរ​ក្នុង​វិស័យ​សុខាភិបាល​។

​លោកស្រី ម៉ែន សំអន ក៏​បាន​សំណូមពរ​ឲ្យ លោក ជេ​ក ម៉េង​លី បន្ត​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ព្យាបាល​នៅ​ខេត្ត​ស្វាយរៀង​នៅ​គម្រោង​បន្តបន្ទាប់​ទៀត​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×