Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន​! ក្រដាសប្រាក់ ១០០​ដុល្លារ អាមេរិក​ទើប​បោះពុម្ព​រួច បាន “​រលាយបាត់​” ដោយ​គ្មាន​បន្សល់ទុក​ស្លាកស្នាម​

spot_img

​រដ្ឋាភិបាល Liberia កំពុង​ដំណើរការ​ស៊ើបអង្កេត​ករណី​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ថ្មីស្រឡាង​ជិត ១០០​លាន​ដុល្លារ ស្រាប់តែ​បាត់​ស្រមោល​សូន្យឈឹង ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ចាប់ផ្តើម​ធ្វើ​បាតុកម្ម ។​

​ពលរដ្ឋ Liberia ផ្ទុះ​កំហឹង​ចាប់ផ្តើម​បាតុកម្ម ។​

​ចំនួន​ក្រដាសប្រាក់​ទើប​បោះពុម្ព​ខាងលើ ត្រូវបាន​ធនាគារកណ្តាល​ប្រទេស​នេះ​កុម្ម៉ង់ ហើយ​ក៏​ត្រូវបាន​ប្រគល់​ឲ្យ​ក្នុងអំឡុងពីខែ ១១/២០១៧ មកទល់​ខែសីហា ឆ្នាំ ២០១៨ ។ ប៉ុន្តែ​ទឹកប្រាក់​ខាងលើ បាន​បាត់ស្រមោល​សូន្យឈឹង ។​

​មុន​នោះ​ប្រធានាធិបតី Liberia George Weah -​អ្នក​ដែល​ធ្លាប់​សន្យា​បង្កើន​ការប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ប្រកាសថា លោក​នឹង​មិន​បញ្ឈប់​ឡើយ រហូតដល់​ពេល​អ្វីៗ​ត្រូវបាន​រកឃើញ ។​

​ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​ពលរដ្ឋ Liberia ផ្ទុះ​អំពើ​ខ្លាំងក្លា ។ មនុស្ស​រាប់រយ​នាក់ នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា បានចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​តាម​ដង​វិថី​នៅ​រដ្ឋធានី Monrovia ពិសេស​នៅ​តំបន់​ខាងក្រៅ​ស្ថានទូត​អាមេរិក និង​ការិយាល័យ​តំណាង EU និង AU ដើម្បី​សម្តែង​ការប្រឆាំង​នឹង​ហេតុការណ៍​នេះ​របស់​រដ្ឋាភិបាល ។​

​ថ្ងៃទី ២០ កញ្ញា កន្លងមក រដ្ឋាភិបាល Liberia បាន​ចេញ​បទបញ្ជា​ហាមឃាត់​ការធ្វើដំណើរ​របស់​មនុស្ស ១៥​នាក់ រួមមាន​ទាំង​កូនប្រុស​របស់​ប្រធានាធិបតី Ellen Johnson Sirleaf ដើម្បី​បម្រើ​ការស៊ើបអង្កេត ។​

​រដ្ឋាភិបាល Liberia ក៏​បាន​សំណូមពរ​សុំ​ការគាំទ្រ​ពី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក FBI និង IMF ជួយ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ពី​ករណី​ខាងលើ ៕ លី​សា​

spot_img
×