Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​មិន​ចង់​មាន​ជំងឺលើសឈាម​ទាំង​វ័យក្មេង​ទេ គួរ​ទម្លាប់​រស់នៅ​បែប​នេះ​

spot_img

ជំងឺ​លើស​សម្ពាធ​ឈាម​ជា​ការកើនឡើង​ខ្ពស់​នៃ​សម្ពាធ​របស់​ឈាម​នៅតាម​សរសៃឈាម​ក្រហម​។ មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធ​តែ​អាច​ប្រឈមមុខ​នឹង​ជំងឺ​នេះ​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា ទើប​អាច​ការពារ​ជំងឺ​មួយ​នេះ​ទៅ​?

1. អ្នក​គួរតែ​កាត់បន្ថយ​ការ​ពិសារ​ប្រៃ​ពេគ និង​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់ ព្រោះ​អាហារ​ទាំងនេះ អាច​ធ្វើឲ្យ​អ្នកលើស​សម្ពាធ​ឈាម​ដោយ​មិន​ដឹង​ខ្លួន​។ ម្យ៉ាងទៀត អ្នក​មិន​គួរ​បរិភោគ​ថ្លើម​សត្វ​ច្រើន​ឡើយ ព្រោះ​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មួយ​នេះ​ដែរ​។ ជាងនេះទៅទៀត អ្នក​គួរតែ​កុំ​ជក់បារី មិន​ញ៉ាំ​ស្រា ដោយ​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ទើប​ល្អ​ចំពោះ​សុខភាព​។​

2. អ្នក​គួរតែ​រក្សា​អារម្មណ៍ឲ្យ​ស្ងប់ និង​សប្បាយ ដោយ​មិន​គួរ​ឆាប់​ឆេវឆាវ នឿយហត់​ពេក ឬ​គិត​ច្រើនពេក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នកលើ​ស​ដោយ​មិន​ដឹង​ខ្លួន​។​

3. អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យបាន​ច្រើន ព្រោះ​នៅពេល​ដែល​អ្នក​ធ្វើ​ចលនា នោះ​សរសៃឈាម​អ្នកនឹង​ដើរ​ស្រួល ថែម​ទាំង​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ​ទៀត​ផង​។ ដូចនេះ សម្ពាធ​ឈាម​អ្នក​នឹង​មិន​ងាយ​ឡើង​ខ្ពស់​នោះទេ​។​

4. អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យបាន​ទៀងទាត់ ទើប​អ្នក​អាច​ដឹង​ថា​អ្នក​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ​ឬ​ទេ​។ ដូចនេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងលើនេះ ដើម្បី​ការពារ​អ្នក​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​លើស​សម្ពាធ​ឈាម​មួយ​នេះ​បាន​យ៉ាង​ងាយ​៕

spot_img
×