Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា​ពេល​មាន​បញ្ហា ។ លុយកាក់ ធូរធារ ចំណូល​កើន​ជាប្រចាំ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា ។ លុយកាក់ មិនល្អ មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​គោរព​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​កុំឲ្យ​ប្រេះឆា ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្លាក់ចុះ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​ធ្លាក់ តែ​ក៏​ពុំ​កើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​គ្នា​ខ្វែង​សម្តី​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ប្រមូលផ្តុំ​បំពេញ​ការងារ​របស់​ខ្លួន កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា កើត​ការឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំ​រោង ៖ ការងារ លេច​ឱកាសល្អៗ​ច្រើន សម្រាប់​អ្នក​ឈោង​ទៅ​កាន់​ទី​ខ្ពស់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ​សប្បាយ​ជានិច្ច ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ចេះ​ច្នៃប្រឌិត មោះមុត​ក្នុង​ការងារ​ទើប​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ជោគជ័យ​សម្រាប់​ការស្វែងរក​លាភ​ចូល​បន្ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវមាន​ផែនការ​ច្បាស់លាស់ កុំ​ធ្វើ​អ្វី​ដោយ​ប្រថុយប្រថាន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ​ផ្អែមល្ហែម ។​

​ឆ្នាំ​មមែ​៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មាន​រឿង​ឈ្លោះ​ទា​ក់ទែង ងាយ​នាំ​ដល់​ការបែកបាក់ ។​

​ឆ្នាំ​វក ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​ដែល​អ្នក​ដទៃ​នាំ​មក​ឲ្យ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ធ្វើការ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ទើប​មិន​ជួប​រឿង​បរាជ័យ ។ លុយកាក់ មានឱកាស​បង្កើន​ចំណូល​ច្រើន ត្រូវ​ចាប់​យក​ឲ្យទាន់​ពេលវេលា ។ មនោសញ្ចេតនា មាន​ការប្រែប្រួល​ច្រើន ទាំង​ល្អ និង​អាក្រក់ ។​

​ឆ្នាំចរ ៖ ការងារ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការសហការ​ចរចា​ជំនួញ ។ លុយកាក់ បាត់​តុល្យភាព​ចំណូល -​ចំណាយ ។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ផ្ទុយគ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​ផ្អែមល្ហែម ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការសារភាព​ស្នេហ៍ ៕​

spot_img
×