Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗ​ចិន​ពូកែ​គ្មាន “​សុជីវធម៌​” សំណាងល្អ ដែល​ស្រី​ស្អាត​ទើប​ទិញ​ប្រដាប់​ប៊ូ​ម​បង្គន់ ហើយ​មាន​គំនិត​…​ឆ្លាត​វៃ (​វីដេអូ​)

spot_img

​នៅ​កន្លែង​ដែល​បុរសៗ​ពុំ​សូវ​ជា​មាន​សុជីវធម៌ ពុំ​យោគយល់​… ពិសេស​ប៉ះ​ឡានក្រុង ចង្អៀត​ណែន គ្មាន​កន្លែង​តោង​ឈរ ស្រី​ស្រស់​ម្នាក់​ពិតជា​សំណាងល្អ ព្រោះ​ទើប​ទិញ​ប្រដាប់​ប៊ូ​ម​បង្គន់ និង​ថែម​ទាំង​មានគំនិត​ច្នៃប្រឌិត បាន​បើ​វា​ទៅ​ជា​ឧបករណ៍​ទប់​លំនឹង​… ។​

​ក្នុង​ឃ្លីប​ខ្លី​មួយ​នេះ ស្រី​ស្អាត​វ័យក្មេង​ម្នាក់​បាន​ឡើង​ឡានក្រុង​តែ​គ្មាន​កន្លែង​ទំនេរ សូម្បី​តែ​កន្លែង​តោង​ឈរ ក៏​អស់​ទៀត ។ ងាក​ទៅ​ប្រុសៗ​គេ​ធ្វើ​ជា​ហី ។​

​នាង​ក៏​នឹកឃើញ​នៅ​ដៃ​មាន​ប្រដាប់​ប៊ូ​ម​បង្គន់​មួយ​ទើប​ទិញ ក៏​ដោត​ផ្លាប់​ជាប់​ដំបូល​យកដៃ​តោង​ជាប់​រក្សា​លំនឹង ។​

​ទោះ​បី​ពួក​ប្រុសៗ​នាំគ្នា “​សើច​យំ​” ក៏​នាង​ធ្វើ​ព្រងើយ ដោយ​គិត​ថា នាង​ពុំ​បាន​រំខាន​ដល់ “​ពួក​ប្រុស​ដើមទ្រូង​៥​ហត្ថ​” ហើយ​វា​ជា​ការ​ចាំបាច់​ចំពោះ​សុវត្ថិភាព​របស់​នាង ។​

​អ្នកនាង​គិតថា ពេល​បង្ហោះ​ឃ្លីប​នេះ នាង​ប្រាកដ​ជា​ទទួល​ការរិះគន់​ចាស់ដៃ ប៉ុន្តែ​ផ្ទុយស្រឡះ ជាទូទៅ​គេ​សរសើរ​នាង​ថា ៖ ឆ្ងាត​ណាស់​! ចេះ​បត់បែន​ទាន់​សភាពការណ៍​! ៕ ចន្ទ្រា

spot_img
×