Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំជន​មួយ​នៅ​ប្រទេសក្រិក​កំពុង​ប្រឈម​នឹង​ការឈ្លានពាន​ពី​សំណាក់​ហ្វូង​…​ពីង​ពាង (​វីដេអូ​)

spot_img

​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ និង​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ាណេ នៅ​ប្រជុំជន Aitokilo ភាគ​ខាងលិ​ចក្រិក កំពុង​ត្រូវបាន​បង្គ្រប​ទៅ​ដោយ​ស្បៃ​សម្បុក​ពីងពាង​ដ៏​ធំ​សម្បើម និង​វែង​អន្លាយ ។ វា​កំពុង​បំផ្លាញ​សម្រស់​ធម្មជាតិ​ទី​នេះ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន សូម្បី​តែ​ផ្ទៃដី​ទីទួល​បុព្វ​ជិត​មិន​ថា​ធំ​តូច ។​

​ពលរដ្ឋ​នៅ​តំបន់​នេះ លើកឡើងថា មូលហេតុ​បង្ក​ឲ្យមាន​បាតុ​ភូតមិនប្រក្រតី​នេះ គឺ​អាស្រ័យ​ដោយ​ពីងពាង Tetragnatha -​ប្រភេទ​ពីងពាង​ដែល​ច្រើន​ប្រទាក់​សម្បុក​លើ​ផ្ទៃក្រឡា​ធំៗ បម្រើ​ឲ្យ​ការ​បន្ត​ពូជ ។​

​ម្យ៉ាងទៀត​កម្រិត​សំណើម និង​ការកកើត​មូស​យ៉ាងខ្លាំង​ក៏​ធ្វើឲ្យ​សភាវៈ​ជើង ៨​នេះ កាន់តែ​បង្កើន​សកម្មភាព​ហួសហេតុ បង្ក​ឲ្យទៅ​ជា​ទង្វើ​ឈ្លានពាន​យ៉ាង​ខ្លាំងក្លា​មួយបែប​នេះ ។​

​ការឈ្លានពាន​របស់​ពួក​ពីងពាង​នៅក្រិក ៕ ចន្ទ្រា​

spot_img
×