Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល​មិន​ចុះ​ញ៉ម​ចំពោះ​កាំជ្រួច S-300 ដែល​រុស្ស៊ី​ផ្តល់ឱ្យ​ស៊ី​រី​ទេ​

spot_img

​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី Sergei Shoigu កាលពី​ម្សិលមិញ​បានប្រកាសថា​នឹង​ផ្តល់ឱ្យ​ស៊ី​រី​នូវ​ប្រព័ន្ធ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ S-300 ប៉ុន្តែ​បើតាម​អ្នកជំនាញការ​យោធា Joseph Trevithick​បញ្ហា​នេះ​ពុំបាន​ធ្វើឱ្យ​អ៊ីស្រាអែល​ចុះ​ញ៉ម​នោះទេ ព្រោះថា​យោធា​ប្រទេស​នេះ​យល់ច្បាស់​ពី សមត្ថភាព​របស់​S-300 ហើយ​ពួកគេ​នឹង​ប្តូរ​យុទ្ធវិធី​វាយប្រហារ​ស៊ី​រី​តាម​វិធី​ផ្សេង​វិញ​។​អ៊ីស្រាអែល​មានបទពិសោធន៍​និង យុទ្ធភណ្ឌ​អាចធ្វើ​ទៅបាន​។​

ជាក់ស្តែង​បណ្ដា​ឧ​ត្ត​ម​សេនីយ៍​អ៊ីស្រាអែល​បានប្រកាសថា ប្រសិនបើ​ស៊ី​រី​ពិតជា​ទទួលបាន​ប្រព័ន្ធ​ការពារ​S-300 មែន​នោះ ពួកគេ​នឹង​ងាក​ទៅ​បង្កើន​ការប្រើប្រាស់​បណ្ដា​យុទ្ធភណ្ឌ​មាន​បច្ចេកវិជ្ជា​ខ្ពស់ ដូចជា​កាំជ្រួច​ឆ្លាត​វៃ យន្តហោះ​គ្មាន​អ្នកបើកបរ ដើម្បី​បន្ត​ប្រតិបត្តិការ​ពី​ដែនអាកាស​លើទឹក​ដី​ស៊ី​រី​។

​គួររំលឹកថា អ៊ីស្រាអែល​ធ្លាប់មាន​បទពិសោធន៍​តបត​នឹង​ប្រព័ន្ធ​S-300 ។ ក្នុង​សមយុទ្ធ​Blue Flag 2017 ដែល​ប្រព្រឹត្ត​កាលពី ថ្ងៃទី​៦​តុលា​២០១៧ នៅ​អ៊ីស្រាអែល អ្នកបើកបរ F-16L របស់​ប្រទេស​នេះ​បាន​ប្រឈម​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300 PMU-1 របស់​ក្រិ​ក ដែល​ទិញ​ពី​រុស្ស៊ី​។ ហេតុនេះ​អ៊ីស្រាអែល​ហាក់ដូចជា​មាននូវ​គ្រោងការណ៍​សម្រាប់​ទប់ទល់​ជាមួយ​ប្រព័ន្ធ​S-300 រួចស្រេច​ហើយ​។

​S-300 របស់​ក្រិ​ក​

​​គោលដៅ​យុទ្ធសាស្ត្រ​របស់​អ៊ីស្រាអែល​នៅ​ស៊ី​រី​គឺ​រារាំង​វត្តមាន​យោធា​របស់​អ៊ីរ៉ង់​និង​ក្រុម​ប្រដាប់អាវុធ​Hezbollah ដែល​ប្រទេស​នេះ​គាំទ្រ ហើយ​វា​បាន​គំរាមកំហែង​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល​។​

​ទ័ពអាកាស​អ៊ីស្រាអែល​បច្ចុប្បន្នកំពុង​មាន​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-35I Adir ចំនួន​១២​ក្រុម ដែល​អាច​ចេញ​ប្រតិ​ប​តិ្ត​ការ​នៅពេល​ចាំបាច់​។​ទន្ទឹម​នោះ​ពួកគេ​ក៏មាន​អាវុធ​សម្រាប់​ប្រតិ​ប​តិ្ត​ការវាយប្រហារ​ប្រព័ន្ធ Internet ក៏ដូចជា​ប្រព័ន្ធ​សង្គ្រាម​អេឡិចត្រូនិក​យ៉ាង​ទំនើប​។ ប្រាកដ​ណាស់​អ៊ីស្រាអែល​ពិត​ជាមាន​សមត្ថភាព​បំផ្លាញ​ទាំង​ប្រព័ន្ធ​S-300 ដែល​រុស្ស៊ី​ផ្តល់ឱ្យ​ស៊ី​រី​ប្រសិនបើ​នេះ​ជា​រឿង​ចាំបាច់​នោះ​។​

​បែបនេះ​ស្ថានការណ៍​សង្គ្រាម​នៅ​ស៊ី​រី​ពិតជា​កាន់តែ​តឹងតែង​ជាង​មុន​៕
​លី​សា​

spot_img
×