Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្ដមសេនីយ៍ទោ​ហ៊ុន ម៉ានិត ​៖​កងទ័ព​គឺជា​សសរទ្រូង និង​ជារ​បង​ការពារ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រទេសជាតិ​

spot_img

​ភ្នំពេញ ​៖ លោក​ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត បាន​លើកឡើង​ថា​៖​កងទ័ព​គឺជា​សសរទ្រូង និង​ជារ​បង​ការពារ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សំរាប់​ប្រទេសជាតិ​មួយ​គ្រប់ពេលវេលា និង​គ្រប់​កាលៈទេស​។​កងទ័ព​មាន​ភារៈកិច្ច​សំខាន់​ក្នុង​ការប្រយុទ្ធ​ដណ្តើម​យក​សន្តិភាព​ជួន​ប្រជាជាតិ ការពារ​បូរណភាព​ទឹកដី និង​រក្សា​ការពារ​សុខ​សន្តិភាព​ជាតិ​ឱ្យបាន​ស្ថិតស្ថេរគ​ង​វង្ស​។​

លោក​ឧត្ដមសេនីយ៍ទោ​បាន​បញ្ជាក់ទៀតថា​៖ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ សម្តេច​តែងតែ​គិតគូរ​ជា​ប្រចាំ​លើ​កត្តា​ជីវភាព​រស់នៅ​របស់​យោធិន និង​ជ្រុញ​ឱ្យ​តាម​បណ្តារ​កងឯកភាព​ទាំងអស់​បន្តរ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​យុទ្ធវិធី និង​បណ្តារ​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ទៀត​បម្រើ​ឱ្យ​ដល់​ការប្រយុទ្ធ​ជួន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​លើក​កំពស់​សមត្ថភាព​ប្រយុទ្ធ​របស់​យោធិន​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×