Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​-​អាមេរិក​ចរចា​ពាណិជ្ជកម្ម​ជុំ​ទី​២ ថ្នាក់​មន្ត្រីជាន់ខ្ពស់​

spot_img

​ប្រភពពី Kjodo ឱ្យដឹងថា ជុំ​ចរចា​ទី​ពីរ​នេះ​មាន​អត្ថន័យ​សាង​គ្រឹះ​សម្រាប់​ជំនួប​កំពូល​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ដែល​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​កញ្ញា​(​ម៉ោង​នៅ​អាមេរិក​)​។ រដ្ឋការ​លោក Donald Trump ស្វះស្វែង​ឱ្យមាន​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ក្រុង​តូ​ក្យូ​ដែល​គោលដៅ​សំខាន់​គឺ​ធ្វើ​តុល្យភាព​អតិរេក​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ទាំងពីរ​។​

នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​ប្រធានាធិបតី​អាមេរិក Donald Trump

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន​Toshimitsu Motegi កាលពី​សប្តាហ៍​មុន​បាន​ប្រាប់ថា ភាគី​ទាំងសងខាង​នឹង​ពិភាក្សា​អំពី​ចំណងទាក់ទង​មួយ​មាន​ប្រយោជន៍​ទាំងសងខាង​។​

​ជប៉ុន​ចង់ឱ្យ​ក្រុង Washington លុបចោល​ខ្ទង់​ពន្ធ​លើ​វិស័យ​នាំចេញ​រថយន្ត​របស់ខ្លួន និង​សំណូមពរ​ឱ្យ​បើក ទីផ្សារ​កសិផល​របស់​អាម​រិ​ក​។ ជប៉ុន​ក៏​សង្ឃឹមថានឹង​បញ្ចុះបញ្ចូល​អាមេរិក​ឱ្យ​វិលត្រឡប់​ចូលរួម​ក្នុង​សន្ធិសញ្ញា CPTPP វិញ​។​

​កាលពី​ថ្ងៃទី​២៣​កញ្ញា នាយករដ្ឋមន្ត្រី​ជប៉ុន​ឱ្យដឹងថា លោក​មាន​ជំនួប​ពិភាក្សា​មួយ​ជាមួយ​ប្រធានាធិបតី Trump អំពី​បញ្ហា​ទ្វេភាគី​និង​វិនិយោគ​។​លោក​ឱ្យដឹង​បន្ថែមថា បញ្ហា​នេះ​ក៏​នឹងត្រូវ​បានលើកឡើង​ក្នុងជំនួប​កំពូល​ខាងមុខ​៕
​សូ​យ​ន​

spot_img
×