Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​វត្ថុ​បុរាណ នៅ​អភិ​រក្សដ្ឋាន​អង្គរ ខេត្តសៀមរាប ថ្ងៃទី​២៩​កញ្ញា​

spot_img

​ភ្នំពេញ​៖ ដើម្បី​អបអរ​ថ្ងៃ​ប្រារព្ធ​ខួប​បេតិកភណ្ឌ​អឺរ៉ុប​ថ្ងៃទី​២៩ ខែ​កញ្ញា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បើក​ឱ្យ​សាធារណជន​ទាំងអស់ ចូល​ទស្សនា និង​សិក្សា​ឈ្វេងយល់ កន្លែង​ទុក​វត្ថុ​បុរាណ​ដែល​រក្សាទុក នៅ​អភិ​រក្សដ្ឋាន​អង្គរ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ខាង​មុខ​នេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៤​រសៀល​។ អភិ​រក្សដ្ឋាន​អង្គរ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ឬ​នៅ​មុខ​វត្ត​ព្រះឥន្ទ​កោ​សីយ៍​(​វត្ត​លើ​)​ស្ថិតនៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន អាច​ឈ្វេងយល់​អំពី​បេតិកភណ្ឌ​ជាតិ និង​ការងារ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច ដែល​បាន​ខំ​ប្រមូល​ការពារ និង​ថែរក្សា​សុវត្ថិភាព​វត្ថុ​សិល្បៈ ក្នុង​ឃ្លាំង​អភិ​រក្សដ្ឋាន​អង្គរ រហូតមកដល់​សព្វថ្ងៃ​នេះ ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ប្រគល់​វត្ថុ​បុរាណ​ផ្សេងៗ មក​អភិ​រក្សដ្ឋាន​អង្គរ ក៏​អាច​មក​ពិនិត្យ​បាន​ថា វត្ថុ​ទាំងនោះ​មានការ​រក្សាទុក​ត្រឹម ត្រូវ ឬ​មាន​សភាព​ដូចដើម​ឬ​អត់​។ បច្ចុប្បន្ន​នេះ​នៅក្នុង​អភិ​រក្សដ្ឋាន​អង្គរ មាន​វត្ថុ​បុរាណ​ដែល​ប្រមូល​មក​ពី​បណ្តា ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​យក​មក​រក្សា ទុក​នៅ​ទីនេះ មាន​ប្រមាណ​ជិត​១​ម៉ឺន​វត្ថុ​បុរាណ ក្នុងនោះ​មាន​ចម្លាក់​ថ្ម និង​ចម្លាក់​ឈើ​។​

​នៅក្នុង​១​ឆ្នាំ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បើក ទូលាយ​ឱ្យ​សាធារណជន​ទូទៅ បាន​ចូល​ទស្សនា និង​សិក្សា​ឈ្វេងយល់ ពី​វត្ថុ​បុរាណ​ដែល​រក្សា ទុក​នៅ​អភិរក្ស​អង្គរ​នេះ ចំនួន​២​ដង គឺ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​ម្តង និង​នៅ​ខែ​មេសា ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ម្តង​។ ក្រៅពីនេះ ថ្ងៃ​ធម្មតា​ក៏​ប្រជាពលរដ្ឋ អាច​ចូល​សិក្សា​ឈ្វេងយល់​ពី វត្ថុ​បុរាណ​បាន​ផង​ដែរ ដោយ​ប្រជាពលរដ្ឋ គ្រាន់តែ​ស្នើ​សុំ​ទៅ​មន្ត្រី ដែល​ការពារ​នៅ​ទីនោះ​ប៉ុណ្ណោះ ដោយ​គ្មាន​ការចំណាយ​ថវិកា​អ្វី​ទេ​។ នៅពេល​ប្រជាពលរដ្ឋ ដែល​ចូល​ទៅ​ទស្សនា​វត្ថុ​បុរាណ​ទាំងនេះ អាច​កត់ត្រា ឬ​សួរ​បន្ថែម​បាន ព្រោះ​នៅក្នុង​អភិ​រក្សដ្ឋាន​អង្គរ​នេះ មាន​មន្ត្រី​ជំនាញ​សម្រាប់​ពន្យល់ ដល់​ប្រជាពលរដ្ឋ ឱ្យបាន​យល់​ពី​ប្រវត្តិ នៃ​រូបចម្លាក់​នីមួយៗ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×