Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកញៀន​គ្រឿងញៀន​ជាង​៣០០០​នាក់ មក​ទទួល​ការព្យាបាល​

spot_img

​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល បានប្រកាសថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ចំនួន​អ្នក​ញៀន​គ្រឿងញៀន ដែល​មក​ទទួល​ការព្យាបាល នៅ​តាម​កន្លែង​ផ្ដល់​សេវា​សុខាភិបាល មាន​ចំនួន​៣.២៣១​នាក់ មាន​កំណើន​ប្រមាណ​១០២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​។​

​បើ​តាម​របាយការណ៍រ​បស់ ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ញៀន​គ្រឿងញៀន​ទាំង​៣.២៣១​នាក់ មាន​ប្រុស​៣.០១៩​នាក់​(​ប្រមាណ ៩៣​ភាគរយ​) និង​ស្រី​២១២​នាក់​(​ប្រមាណ​៧​ភាគរយ​)​។ ក្នុងនោះ អ្នកញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ចំនួន​៣.១០៨​នាក់ (​ប្រមាណ​៩៦​ភាគរយ​) និង​អ្នកញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន ចំនួន​១២៣​នាក់ (​ប្រមាណ​៤​ភាគរយ​)​។​

​ក្រសួង​សុខាភិបាល បាន​បន្ថែមថា បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ចំនួន​អ្នក​ញៀន​គ្រឿងញៀន ដែល​មក​ទទួល​ការ ព្យាបាល នៅតាម​សេវា​សុខាភិបាល មាន​កំណើន​ប្រមាណ​១០២​ភាគរយ ដែល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មាន​ត្រឹមតែ​១.៥៩៦​នាក់​ប៉ុណ្ណោះ​។​

​ក្រសួង​សុខាភិបាល បាន​លើកឡើង​ថា ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍ ទាមទារ​ឲ្យមាន​កិច្ចសហការ​អន្តរវិស័យ ដែល​ក្នុងនោះ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សុខាភិបាល រដ្ឋអំណាច​មូលដ្ឋាន និង​មន្ត្រី​អនុវត្តន៍​ច្បាប់ ជា​យន្តការ​គន្លឹះ​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​។ ក្រសួង​សុខាភិបាល បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន ដើម្បី​ពង្រឹង​យន្តការ​ភាពជា​ដៃគូ រវាង​វិស័យ​សុខាភិបាល រដ្ឋអំណាច​មូលដ្ឋាន និង​មន្ត្រី​អនុវត្តន៍​ច្បាប់​៕ ​ដោយ​៖​កូឡាប​

spot_img
×