Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល និង​ទេសចរ បារម្ភ​ខ្លាច​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​រួម​តូចចង្អៀត​នា​ថ្ងៃ​អនាគត​

spot_img

​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ បង្ហាញ​ការព្រួយបារម្ភ​ខ្លាច នៅ​ថ្ងៃ​អ​នា​គត មិន​មាន​ឆ្នេរ​ខ្សាច់ ឬ​ឆ្នេរ​ឆ្នេរសមុទ្រ សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ ដែល​ចូលមក​ដល់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូល​ទៅ​កម្សាន្ត​ឲ្យបាន​ទូលំទូលាយ​ទៀត​ទេ ព្រោះ​រាល់​ថ្ងៃនេះ ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ភាគច្រើន ត្រូវ​រដ្ឋាភិបាល វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​សង់​សណ្ឋាគារ​ធំៗ និង​ហ៊ុមព័ទ្ធ​ឆ្នេរ​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លងកាត់​ទៀត​ទេ​។

​ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ភ្ញៀវទេសចរ​មួយចំនួន បាន​អះអាង​ថា បច្ចុប្បន្ននេះ សង្កេតឃើញថា ឆ្នេរសមុទ្រ​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​សំណង់​សំណង់​ធំ​ស្កឹមស្កៃ​ប្រណិតៗ​ជាច្រើន​កន្លែង និង​មាន​ទីតាំង​ជាប់​ឆ្នេរសមុទ្រ ហើយ​បាន​ហ៊ុម​ព័ទ្ធ​របង មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ទេ​។

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ពន្យល់ថា រាល់​សំណង់​សណ្ឋាគារ​ខ្នាត​ធំៗ ទំនើបៗ ដែល​កំពុង់​សាងសង់​នៅតាម​ឆ្នេរសមុទ្រ​នា​មូលដ្ឋាន​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ក្រោយ​បញ្ចប់​ការសិក្សា អាច​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់បៀវត្ស​ន៍​ខ្ពស់ និង​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​ពួកគេ នា​ថ្ងៃ​អនាគត​។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀ​ប សុធា​រី បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ថា នា​ថ្ងៃ​អនាគត ទំនង​ជា​មូលដ្ឋាន​នេះ មិន​មាន​ឆ្នេរសមុទ្រ​ឲ្យបាន​ទូលំ​ទូលាយ សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​ទៅ​ទស្សនា ឬ​សំរាកលំហែ​តាម​ឆ្នេរសមុទ្រ ឲ្យបាន​ច្រើន​ទីតាំង​ទៀត​ទេ​។​

​អ្នកឃ្លាំមើល​សង្គម​រូបនេះ បាន​កត់សម្គាល់​ថា រាល់ថ្ងៃ​នេះ​ឆ្នេរសមុទ្រ ឬ​ឆ្នេរ​ខ្សាច់​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ ត្រូវ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​វិនិយោគ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​សង់​សណ្ឋាគារ​ធំៗ មាន​រយៈពេល​វែង ដែល​នាំ​ឲ្យ​ឆ្នេរសមុទ្រ​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ រួម​តូចចង្អៀត​នា​ថ្ងៃ​អនាគត​។

​លោកស្រី កត់សម្គាល់ថា នៅក្នុង​អាណត្តិ ដែល លោក យន្ត មីន បាន​មក​ដឹកនាំ​ជា​អភិបាលខេត្ត​ព្រះសីហនុ លោកស្រី​សង្កេតឃើញថា ឆ្នេរសមុទ្រ​ខេត្ត​នេះ​ភាគច្រើន នា​មូលដ្ឋាន​នេះ ត្រូវ​បាន​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ត្រូវ​ក្រុមហ៊ុន​ទាំងនោះ បាន​ហ៊ុម​ព័ទ្ធ​របង មិន​ឲ្យ​ទេសច​រអាច​ដើរ​ឆ្លងកាត់​ទៀត​ទេ​។

​ផ្តើម​ពី​បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម​រូបនេះ បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ទៅ​ថ្ងៃ​អនាគត ខេត្ត​ព្រះសីហនុ នឹង​មិន​មាន​ឆ្នេរ​ខ្សាច់ ឬ​ឆ្នេរសមុទ្រ ឲ្យបាន​ច្រើន​កន្លែង សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ សំរាកលំហែ​លើ​ឆ្នេរ​ខ្សាច់ និង​ចុះ​ងូតទឹក​សមុទ្រ ឲ្យបាន​ទូលំទូលាយ​ទៀត​ទេ ព្រោះ​ត្រូវ​រដ្ឋាភិបាល វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ភាគច្រើន​។​

​លោកស្រី សុធា​រី បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​ឆ្នេរសមុទ្រ ឬ​ឆ្នេរ​ខ្សាច់​មួយចំនួន​រួមមាន​៖ ឆ្នេរ​នៅ​ម្តុំ​ជិត​បរិវេណ​សាលាខេត្ត​ព្រះសីហនុ ចាប់ពី​ឆ្នេរ​ថ្មី ឆ្នេរ​ប៉ោ​កី ឆ្នេ​រមាស ឆ្នេរ​ជ័យជំនះ​ឆ្នេរ​ហា​វៃ ឆ្នេរ​លំហែកាយ ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​សុខា​ជា​ដើម ត្រូវ​ក្រុមហ៊ុន​សង់​សំណង់​សណ្ឋាគារ​ធំ​ស្កឹមស្កៃ នៅជាប់​ឆ្នេរសមុទ្រ និង​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ឆ្នេរ​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លងកាត់​ទេ​។

​មន្ត្រី​ឃ្លាំ​ម​មើល​សង្គម មាន​មន្ត្រី​អង្គការ​លីកាដូ និង​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ជាដើម បាន​បង្ហាញ​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ថា មិន​ជំទាស់​ផែនការ​អភិវឌ្ឍ របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​ស្វែងរក​អ្នកវិនិយោគទុន​ធំៗ ឲ្យចូល​មក​អភិវឌ្ឍ​មូលដ្ឋាន​នេះ​ទេ ប៉ុន្តែ​គួរតែ​កុំឲ្យ​ការផ្តល់សិទ្ធិ​វិនិយោគ​នោះ កុំ​ប៉ះពាល់ ឬ​បំផ្លាញ​ដល់​ឆ្នេរសមុទ្រ​ធ្ងន់ធ្ងរ​ដល់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ជាប់​ចំណាត់ថ្នាក់ ជា​ឆ្នេរ​ស្រស់​ស្អាត​លំដាប់​ពិភពលោក បែរជា​ត្រូវ​រួម​តូចចង្អៀត ឬ​មិន​មាន​ឆ្នេរសមុទ្រ ឲ្យបាន​ទូលំទូលាយ សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ ជាតិ​អន្តរជាតិ ដែល​នឹង​មាន​កំណើន​ខ្ពស់​នា​មូលដ្ឋាន​នេះ នៅ​ថ្ងៃ​អនាគត​។

​ឆ្លើយ​ត​បញ្ហា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កន្លងមកនេះ បាន​ផ្តល់​សម្ភា​សឲ្យប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹងថា រដ្ឋបាលខេត្ត ក៏​ដូច​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បាន​ខិតខំ​ស្វែងរក​អ្នកវិនិយោគ​ធំៗ ឲ្យចូល​មក​បណ្តាក់ទុន ឬ​បង្កើត​របរ​រក​ទទួល​ទាន នា​មូលដ្ឋាន​នេះ មាន​វិនិយោគ​ទៅ​លើ​សំណង់​សណ្ឋាគារ​ប្រណិតៗ លើ​គម្រោង​វិនិយោគ​រាប់រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជម្រុញ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ការរីកចំរើន បាន​ឆាប់ ឲ្យស្រប​តាម​គោលនយោបា​យ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​។


​បញ្ហា​នេះ លោក យន្ត មីន មានជំនឿថា តាមរយៈ​សំណង់​អាគារ​ធំ​ស្កឹមស្កៃ ឬ​ប្រណិតៗ ដែល​ភាគច្រើន​ជា​ក្រុម​វិនិយោគ​ធំៗ មក​ពី​បរទេស កំពុងតែ​ធ្វើ​សកម្មភាព​រាល់ថ្ងៃនេះ នឹង​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​រស់នៅ​ខេត្ត​ព្រះសីហនុ អាច​មាន​ការងារ​ធ្វើ​មាន​ប្រាក់បៀវត្ស​ន៍​ខ្ពស់ ដើម្បី​រួមចំណែក​បង្កើន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ មាន​ការរីកចម្រើន​នា​ថ្ងៃ​អនាគត​។

​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ​។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ រួមមាន​៖ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប​។ ខេត្ត​ទាំង ៤​នេះ ត្រូវបាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្រស់ស្អាត​បំផុត​នៅលើ​សកលលោក កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេ​ហ្គាល់ (Senegal)៕ ដោយ​៖ ដែន សីមា

spot_img
×