Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​មង​ទៅ​ដាក់​ត្រី ស្រាប់តែ​ជាប់​ក្រពើ​ទម្ងន់​ជិត​២០០​គី​ឡូ​

spot_img

ពោធិ៍សាត់​ ៖ បុរស​ម្នាក់ បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ប្រទះឃើញ​សត្វ​ក្រពើ ដ៏​ធំ​មួយ​ក្បាល ជាប់​មង​ដែល​ខ្លួន​បាន​ដាក់​រកត្រី ក្នុង​ស្ទឹង​មេទឹក​។​

​មន្ទីរ​ព័ត៌មាន​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ទាំង​ព្រឹក​ព្រលឹម ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ស្ទឹង​មេទឹក ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ប្រជាពលរដ្ឋ​ឈ្មោះ មឿន មីន ភេទ​ប្រុស បាន​ថ្លែងឲ្យដឹងថា កាល​ពី​ល្ងាចម្សិលមិញ រូបគាត់​បាន​ទៅ​រាយ​មង​រកត្រី នៅ​ចំណុច​កើត ហេតុ​ខាងលើ រួច​ក៏​ទៅ​សម្រាក​នៅ​ផ្ទះ​បាត់​។ ពេល​ព្រឹក​ឡើង រូបគាត់​ក៏​ភ្ញាក់​ពី​ដំណេក ទៅ​ដោះ​មង ភ្លាមនោះ ក៏​ប្រទះឃើញ​មង​ជាប់​សត្វ​ម្យ៉ាង​ដែល​មាន​សភា​ពរើ​បម្រាស់​ខ្លាំង ក៏​លើក​ទាញ​ឡើង​ប្រទះឃើញ​ជាប់​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ទម្ងន់​ប្រហែល​ជាង​១០០​គីឡូ​តែម្តង​។ រូបគាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច ឲ្យជួយ​អន្តរាគមន៍ លើក​ក្រពើរ​មួយ​ក្បាល​នោះមក​។​

​បុរស​រូប​នោះ​បានឲ្យដឹង​ទៀតថា តាំង​ពី​លោក​ប្រកប​របរ​ដាក់មង​រក​ត្រី នៅ​ចំណុច​ស្ទឹង​ខាងលើ មិន​ដែល​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​នោះឡើយ តែ​ធ្លាប់តែ​លឺ​តៗ​គ្នា​ថា ស្ទឹង​មេទឹក​មាន​ធនធាន​ជីវចម្រុះ​ជាច្រើន រាប់​ទាំង​សត្វ​ក្រពើរ ត្រី កន្ទាយ​…​ផងដែរ​។​

​បច្ចុប្បន្ន​សត្វ​ក្រពើ​នេះ ត្រូវបាន​ដឹក​យក​មក​រក្សាទុក នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ រងចាំ​បញ្ជា​ពី​ថ្នាក់លើ​។ ពុំទាន់​មាន​ការសន្និដ្ឋាន​ឲ្យដឹង​នៅ​ឡើយ​ទេ​ថា សត្វ​ក្រពើ​នេះ ជា​សត្វ​ក្រពើ​ធម្មជាតិ​រស់នៅក្នុង​ស្ទឹង​នោះ ឬក៏​រួច​មក​ពី​ណា​ទេ​?

តែ​បើ​តាម​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ខាង​ដែន​ជម្រក បាន​ទំនាក់ទំនង ជាមួយ​អង្គការ Wildife Allinane ដើម្បី​ឲ្យមក​ទទួលយក​ក្រ​ពើនេះ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×