Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ខ្មោច​នាវា​ មាន​អាយុកាល ​៤០០​ឆ្នាំ​

spot_img

​ក្រុម​អ្នក​បុរាណ​វិទូ​ព័រ​ទុយ​ហ្គា​ល់ បាន​រកឃើញ​ខ្មោច​នាវា​មួយ​ដែលមាន​អាយុកាល​ប្រមាណ ​៤០០​ឆ្នាំ នៅ​តំបន់​សមុទ្រ​ជិត​ប្រជុំជន Cascais របស់​ប្រទេស​នេះ​។​

​នាយក​គ្រោងការណ៍​Jorge Freire ឱ្យដឹង​​ថា នាវា​នេះ​ស្ថិតក្នុង​ជម្រៅ​១២​ម៉ែត្រ​ប្រៀប​នឹង​ផ្ទៃសមុទ្រ ហើយ​វា​នៅ​សភាព​ដើម​ស្ទើរ​ទាំងស្រុង​។ គេ​បាន​រកឃើញ​របស់រប​រ​ធ្វើអំពី​ពរ្សឺឡែន កាំភ្លើង កាំភ្លើង​ផ្លោង​។​ល​។​ស្ថិតនៅ​រាយប៉ាយ​ជុំវិញ​ខ្មោច​នាវា​នោះ ។​តាម​អ្នក​បុរាណ​វិទូ នាវា​នេះ​កំពុងធ្វើដំណើរ​ពី​ព័រ​ទុយ​ហ្គា​ល់​ទៅ​ឥណ្ឌា ហើយ​បាន​ត្រូវ​លិច​ក្នុងអំឡុង​ឆ្នាំ​1575-1625 ។ រដ្ឋមន្ត្រី​វប្បធម៌ Luis Mendes ឱ្យដឹងថា ច្រក​សមុទ្រ Tagus ត្រូវបាន​ចាត់ទុកជា​ចំណុចក្តៅ​នៃ​ការលិចលង់​នាវា ហើយ​ការរកឃើញ​ខាងលើ​បាន​ឆ្លុះបញ្ចាំង​អំពី​បញ្ហា​នេះ​៕
​លី​សា​

spot_img
×