Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិស័យ​វិនិយោគ ចិន​-​កម្ពុជា​រយៈពេល​៧​ខែ ឆ្នាំ​២០១៨ មាន​ចំនួន​២,១​ប៊ី​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងថា ក្នុង​រយៈពេល​ដែល​លោក ស្យង់ ព័​រ បំពេញបេសកកម្ម​នៅ​កម្ពុជា កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន បាន​កើន​ឡើង​លើ​គ្រប​វិស័យ​។ ពាណិជ្ជកម្ម បាន​កើនឡើង​៥,៨​ប៊ី​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ចំណែកឯ​វិនិយោគ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២,១​ប៊ី​លាន​ដុល្លារ ជាពិសេស​លើ​វិស័យ​សំណង់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ដំណើរ​ភ្ញៀវទេសចរ​ចិន បាន​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១,២​លាន​នាក់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឱ្យ​លោក ស្យង់ ព័​រ ឯកអគ្គរដ្ឋទូត​ចិន ផុត​អាណត្តិ ចូលជួប​សម្តែង​ការគួរសម ជម្រាបលា នៅ​វិមាន​មិត្តភាព​។​

​នៅក្នុង​ជំនួប​នេះ​លោក ស្យង់ ព័​រ បាន​លើកឡើង​ថា ក្នុង​អាណត្តិ​រយៈពេល​២​ឆ្នាំ របស់​លោក​នៅ​កម្ពុជា លោក​បាន​មើលឃើញ​ពី​ភាព រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​លោក​ពេញចិត្ត​យ៉ាង​ខ្លាំង​ណាស់ ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​។​

​លោក ស្យង់ ព័​រ បានបញ្ជាក់​ថា ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន មាន​ការរីកចម្រើន​យ៉ាងខ្លាំង ទាំងអស់ លើ​គ្រប់​វិស័យ ហើយ​រដ្ឋាភិបាល​ចិន និង​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​កម្ពុជា ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន ឱ្យ​កាន់តែ​ធំធេង បន្ថែមទៀត​។​

​ជា​ការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ក្នុង​រយៈពេល​ដែល​លោក ស្យង់ ព័​រ បំពេញ​បេសកកម្ម​ជា​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក​បាន​ខិតខំ​ពង្រឹងពង្រីក​វិសាលភាព​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំង​ពីរ​។​

​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ទន្ទឹមនឹងនេះ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ក៏​បាន​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដូចជា​ការកសាង​អាកាសយានដ្ឋាន​ថ្មី នៅ​ខេត្ត​សៀមរាប និង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ជាដើម ជាពិសេស​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ចិន មាន​ទិដ្ឋភាព​ធំធេង​ណាស់​ដូចជា​៖ ទ្វេរ​ភាគី ខ្សែក្រវ៉ាត់ និង​ផ្លូវ មេគង្គ​-​ឡាង​ឆាង និង​អាស៊ាន​-​ចិន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×