Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់ ៣​នាក់ របួស​៦​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៥​លើក​(​យប់​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួសធ្ងន់ ៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ (​យប់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) និង​ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ២​លើក ផ្លូវ​ខេត្ត ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ១​លើក ។​

ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២​លើក ស្លាប់​២​នាក់​របួស​៥​នាក់​(​ស្រី​២​នាក់​), កំពង់ចាម ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ស្វាយរៀង ១​លើ​ក​ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១-២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៩៩​នាក់ របួស​សរុប ២៦៨​នាក់ របួសធ្ងន់ ២០១​នាក់ របួសស្រាល ៦៧​នាក់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×