Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​ប្រពន្ធ​គេ​ចងពុង​សារុង​ងូតទឹក​សាច់​សខ្ចី ចាប់​រំលោភ​បាន​សម្រេច​, គេច​ខ្លួន​ជាង​១០​ថ្ងៃ ត្រឡប់មកវិញ ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ ៖ ជុង​មិន​ភ្លេច​កុក បុរស​ម្នាក់​ដែល​ចាប់រំលោភ​សេពសន្ថវៈ​លើ​ប្រពន្ធ​គេ រហូត​បាន​សម្រេច រួច​គេចខ្លួន​បាត់​រយៈពេល​១១​ថ្ងៃ ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់វាយ​ខ្នោះ​។ បុរស​នោះ បាន​ឃើញ​ស្ត្រី​ម្នាក់ ដែលជា​អ្នក​ជិតខាង​ស្លៀក​សារុង​ចងពុង​បញ្ចេញ​សាច់​សខ្ចី ក៏​បាន​ដាល់​នាង​១​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាងចុក​ឆ្អល់ បន្ទាប់មក​បាន​ចាប់​ខ្ទប់មាត់ មិន​ឲ្យ​ស្រែក និង​រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ២០១៨ វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​បន្ទប់ទឹក​ប្រើ​រួមគ្នា​ជិត​បន្ទប់​ផ្ទះជួល ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បានឲ្យដឹងថា បន្ទាប់ពី​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់​រយៈពេល​១១​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន បាន​នាំយក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ជនសង្ស័យ​ឈ្មោះ យាត រ៉ែ​ម ហៅ​ជេម អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នោះ​ដែរ​។ ស្ត្រី​រងគ្រោះ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៨​យប់ ថ្ងៃកើតហេតុ ក្រោយពេល​ចេញពី​ធ្វើការ មក​ដល់​បន្ទប់ នាង​បាន​ដាំបាយ និង​លាង​ចានឆ្នាំង រហូត​រួចរាល់​អស់ ទើប​នាង​ផ្លាស់​សម្លៀក​បំពាក់​ចេញ​។​

​បន្ទាប់មក​បាន​ស្លៀក​សារុង​ចងពុង​រួច បាន​ដើរ​ទៅ​បន្ទប់ទឹក ដែល​ជា​បន្ទប់ទឹក​ប្រើ​រួមគ្នា ខណៈនោះ​ស្រាប់តែ ជនសង្ស័យ ដែល​កំពុង​ស្ថិត​នៅក្នុង​បន្ទប់ទឹក​នោះ ស្រាប់តែ​ជនសង្ស័យ បាន​ស្ទុះ​ចេញ​មក​ដាល់​នាង​មួយ​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាងចុក​ឆ្អល់​។ បន្ទាប់មកទៀត​ជនសង្ស័យ​បាន យកដៃ​ខ្ទប់មាត់​នាង​មិន​ឲ្យ​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​នាង រហូត​បាន​សម្រេច ហើយ​ជនសង្ស័យ បាន​និយាយ​គំ​ម​ថា បើ​ហ៊ាន​និយាយ​រឿង​នេះ ប្រាប់​គេ នឹង​តាម​សម្លាប់​ចោល​ហើយ​។​

​ក្រោយ​រំលោភ និង​គំរាម​នាង​រួច ជនសង្ស័យ​បាន​គេចខ្លួន ទៅ​បន្ទប់​ជួល​បាត់ទៅ លុះ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ជនសង្ស័យ បាន​គេ​ខ្លួន​ទៅ​ស្រុក​បាត់​។ ចំណែក​នាង​បាន​ប្រាប់​ប្ដី និង​ប្ដឹង​នគរបាល ឲ្យជួយ​អន្តរាគមន៍ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ទើប​ត្រឡប់​មក​វិញ ត្រូវ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ចាប់ខ្លួន និង​នាំ​ខ្លួន​ជន​នោះ​ទៅ​សួរនាំ និង​កសាង​សុំណុំរឿង បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×