Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Taiwan មានបំណង​ទាក់ទាញ​ពលករ​ពី​អាស៊ីអាគ្នេយ៍​

spot_img

កាសែត South China Morning Post នៅ​ថ្ងៃ​ម្សិលមិញ​នេះ​បាន​ចុះផ្សាយ​ថា នៅ​ខែក្រោយ​សភា​Taiwan ​នឹង​បោះឆ្នោត លើ​ច្បាប់​មួយ​ដើម្បី​បើកផ្លូវ​ក្នុងការ​ផ្តល់​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​និស្សិត​និង​ពលករ​មកពី​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​។​

Taiwan ​ចង់​ដោះស្រាយ​ស្ថានការណ៍​ថយចុះ​កម្លាំង​ពលកម្ម​

​​តាម​នោះ អ្នកមាន​សមត្ថភាព​ពិសេស​អាចដាក់​ពាក្យ​ស្នាក់នៅ​អចិន្ត្រៃយ៍​បន្ទាប់ពី​បានធ្វើការ​នៅ​ប្រទេស​នេះ​រយៈពេល​៣​ឆ្នាំ​។ ចំណែក​អ្នកជំនាញការ​ត្រូវ​ធ្វើការ​៥​ឆ្នាំ និង​ពលករ​ឯកទេស​ត្រូវធ្វើ​ការ​៧​ឆ្នាំ ។​
​ក្រៅពីនោះ​និស្សិត​បរទេស​ដែល​សិក្សា​នៅ​ប្រទេស​នេះ​និង​ធ្វើការ​ងារ​នៅTaiwan ​ពី​៥​ទៅ​៧​ឆ្នាំ​ក៏​អាចដាក់​ពាក្យ​បានដែរ​។​

​ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត វា​នឹងមាន​ប្រសិទ្ធភាព​អនុវត្តន៍​ពី​ដើម​ឆ្នាំក្រោយ​។​

​ច្បាប់​នេះ​សំដៅ​ដោះស្រាយ​បញ្ហា​ដែល​អ្នកជំនាញការ​Taiwan បាន​ប្តូរ​ទៅ​រស់នៅ​ប្រទេស​ចិន ព្រោះ​ទទួលបាន​ផលប្រយោជន៍ច្រើន ធ្វើឱ្យ​ខ្វះ​អ្នកជំនាញការ​និង​ពលករ​៕
​សូ​យ​ន​

spot_img
×