Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ដេញថ្លៃ​ធ្វើ​ផ្លូវលំ​មួយ​ខ្សែ​នៅ​ឃុំ​រាម​អណ្តើ​ក ​ស្រុក​គីរីវង់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹងទៅ​ ACU​ ថា​ ក្រុម​អ្នកទទួលការ ឃុបឃិត​គ្នា​កេងចំណេញ​លើ​ថវិការ​រដ្ឋ​

spot_img

​តាកែវ ​៖ ប្រជា​ពល​ពលរដ្ឋ​បានស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ ធ្វើការ​ស៊ើបអង្កេត​នូវ​ដំណើរការ​ដេញថ្លៃ មូលនិធិ​ឃុំ​សង្កាត់​ត្រូវបាន​ដាក់​អោយ​ដំណើរការ​ដេញថ្លៃ កាលពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា ឆ្នាំ​២០១៨ គឺ ស្ថិតនៅ​ឃុំ​ព្រះបាទ​ជាន់ជុំ និង​ឃុំ​រាម​អណ្តើក​ស្រុក​គិរីវង់​ខេត្ត តាកែវ ចំនួន ២​គម្រោង​ផ្សេង​គ្នា ។

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ដំណើរការ​ដេញថ្លៃ​នៅក្នុង​ឃុំ​សង្កាត់​ខាង​លើ គឺជា​វិធី​ចង​មុង​ដេញថ្លៃ ខ្សឹម​ខ្សាវ​ឃុបឃិត​និង​ស៊ុម​គ្រលំ​គ្នា​ជាមួយ​អ្នកទទួលការ​ផ្សេងៗ​ដែល​មក​ចូលរួម​ដាក់​ដេញថ្លៃ​។ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ការដេញថ្លៃ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា មុន​នឹង​ដាក់​សំណើរ​ដេញថ្លៃ ពួកគេ​ក្រុម​អ្នកទទួលការ​ទាំងនោះ បាន​នាំ​គ្នា​ជជែក​រឿង​ទឹកតែ ជា​ថ្នូរ​មិនអោយ​អ្នកទទួលការ​ទាំងនោះ​ចូល​ដាក់​ដេញថ្លៃ​ធ្វើ​ការប្រកួតប្រជែង​គ្នា​បន្ទៀប​តម្លៃ​នោះ​ឡើយ បានន័យថា​ដេញថ្លៃ​ឡើង​ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់​ស្មាន​​ទៅវិញ ដែល​ចំណុច​នេះ​ពិតជា​ធ្វើអោយ​ខាតបង់​នៅ​ថវិការ​របស់​រដ្ឋ​យ៉ាងច្រើន ។ ចំណែកឯ​ថ្លៃ​ទឹកតែ​ដែល​បានមក​ពី​ការដេញថ្លៃ​លើ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ខាងលើ គឺ​ពួកគេ​បាន​កាត់​១០% សំរាប់​ក្រុម​អ្នកទទួលការ​ដែល​ចូល​មក​ធ្វើ​ការប្រកួតប្រជែង និង ១០%​ទៀត​សម្រាប់​បែងចែក​ទៅ​ថ្នាក់លើ នៃ គម្រោង​ថវិកា​ជាតិ​របស់​ឃុំ​សង្កាត់​។

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​បច្ចេកទេស​នៃ​គណៈកម្មការ​ដេញថ្លៃ​មូលនិធិ​ឃុំ​សង្កាត់​បាន​និយាយថា ជា​ញឹកញាប់ មាន​ក្រុមហ៊ុន​ពី​ក្រៅ​ខេត្ត​បាន​ចូល​មក​ធ្វើ​ការដេញថ្លៃ​ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ក្នុងស្រុក​ធ្វើ​ការរារាំង​ចាប់​ច្រាន​មិនអោយ​ដាក់​សំណើរ​ដេញថ្លៃ​ឡើយ ទោះជា​នៅ​នឹង​មុខ​គណៈកម្មការ​ដេញថ្លៃ ក៏ដោយ​។ ចំពោះ​អ្នកទទួលការ​ដែល​បាន​ធ្វើ​ការរារាំង​បិទ​មិនអោយ​មាន​ការប្រកួតប្រជែង​លើ​ការដេញថ្លៃ​នោះ ក្រុម​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​យើង បាន​កត់​ឈ្មោះ​ក្រុមហ៊ុន​នោះ ដើម្បី​បញ្ជូន​ទៅ​ថ្នាក់លើ ចាត់ការ​បន្ត ។

លោក​បន្ត​ទៀត​ថា ចំពោះ​ការដេញថ្លៃ​នេះដែរ បើសិនជា​ក្រុមហ៊ុន​ដែលជា​អ្នកទទួលការ​ទាំងនោះ ធ្វើការ​ចរចារ​គ្នា​មិន​ត្រូវ​ថវិកា​ក្នុង​គម្រោង ក្រោយពេល​ដេញថ្លៃ នៅសល់​ចាប់ពី​៣៥%​ដល់​៤៥%​ឯណោះ បានន័យថា​ដេញថ្លៃ​ចុះ ។

ប្រជាពលរដ្ឋ​បាន​ស្នើ​ដ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ដាក់​បញ្ជូល​សមាសភាព​បុគ្គលិករ​បស់ខ្លួន​នៅក្នុង​គណៈកម្មកា​រដេ​ញ​ថ្លៃ​ឃុំ​សង្កាត់​ជៀសវាង​នូវ​អំពើ​ពុករលួយ​ដែល​កើតមាន​នូវក្នុង​គម្រោង​ជាហេតុ​ធ្វើអោយ​ថវិកាជាតិ​មាន​ការខាតបង់​យាង​ច្រើន​សន្ធឹក​សន្ធាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា ទាំង​ពីរ​គម្រោង​ខាងលើ​មាន ថវិកា​ប៉ាន់ស្មាន​សរុប​ចំនួន ជាង​១៥៨​លាន​រៀល សំរាប់ ផ្លូវ​ក្រាល​គ្រោះ​ក្រហម​មួយ​ខ្សែរ និង​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ ក្រោយពេល​ដេញថ្លៃ ក្នុង​គម្រោង​ឃុបឃិត​ស៊ុ​គ្រលំ គ្នា​ថវិកា​គម្រោង​បាន​ដេញ​អស់​ថវិកា​ចំនួន​ជាង​១៤៨​លាន​រៀល និង​បាន​ជាប់​ក្រុមហ៊ុន​ចំនួន​២​គឺ ក្រុមហ៊ុន សំណង់​ទូទៅ​TH និង​ក្រុមហ៊ុន​គឹម សម្បត្តិ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​ប្រសាសន៍​ពាក់ព័ន្ធ​សំណូមពរ​ប្រជាពលរដ្ឋ​ខាងលើ ថា​សូមអោយ​ប្រជា ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ លោក​និង​ចាត់​បុគ្គលិក​ធ្វើ​កិច្ចការងារ​នេះ​ដោយ​សំងាត់​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពុំ​មាន​បុគ្គលិក​ដាក់បញ្ចូល​ទៅក្នុង​គណៈកម្មការ​លទ្ធ​កម្ម​ឃុំ​សង្កាត់​នោះ​ទេ​។ លោក បញ្ជាក់បន្ថែម​ថា​ចំនួន​ឃុំ​សង្កាត់​នៅ​ទូ​រទាំង​ប្រទេស​មាន​រាប់ពាន់​ឃុំ​សង្កាត់​វា​មាន​ចំនួន​ច្រើនពេក​៕ ដោយ ៖ តាកែវ​

 

spot_img
×