Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជីវិត​ថ្លៃ​មែន​! កម្មករ​នេសាទ​វ័យក្មេង​ម្នាក់ រសាត់អ​ណ្តែ​ត​ជាមួយ​ខ្ទម​លើ​មហាសាគរ​តែឯង ដឹងថា​គាត់​បន្ត​រស់​ដោយ​វិធី​ណា ពេល​ដាច់​ស្បៀង​៤៩​ថ្ងៃ (​វីដេអូ​)

spot_img

​បន្ទាប់​ធ្វើដំណើរ​តែឯង​ជិត ២ ខែ យុវជន​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ ១៩ ឆ្នាំ នៅ​ទីបំផុត បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ដោយ​សុវត្ថិភាព ជាមួយ​គ្រូ​សារ​របស់គាត់ ។​

​ការធ្វើដំណើរ​រសាត់អណ្តែត​ដ៏​មិន​នឹកស្មាន​ដល់​នេះ បានចាប់ផ្តើម​នៅក្នុង​ពាក់កណ្តាល​ខែកក្កដា ចម្ងាយ​ប្រហែល ១២៥ គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​ជ្រោយ Manado ជា​កន្លែង​ដែល​យុវជន​ឈ្មោះ Aldi Novel Adilang កំពុងធ្វើការ​ជា​អ្នក​ចាំមើល​អំពូល​ភ្លើង​ទៅលើ​អន្ទាក់​ត្រី​អណ្តែត ។​

Adilang ត្រូវបាន​ជួល​ដើម្បី​ចំណាយពេល ៦ ខែ នៅលើ​ខ្ទម​ឈើ​ដែល​អ្នកស្រុក​ជាទូទៅ​ហៅថា «rompong» ដើម្បី​បំភ្លឺ​ចង្កៀង​ដំណើរការ​ដោយ​ម៉ាស៊ីនភ្លើង ដើម្បី​ទាក់ទាញ និង​ទាក់​ត្រី​នៅពេល​យប់ ។ នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ បណ្តា rompong ត្រូវបាន​ភ្ជាប់​ទៅនឹង​គ្រឹះ​បេតុង​នៅលើ​បាតសមុទ្រ ដោយ​ខ្សែ ។​

​នៅ​ទីតាំង​ដាច់ស្រយាល​បែបនេះ Adilang ត្រូវបាន​មនុស្ស​មកពី​ក្រុមហ៊ុន​របស់គាត់ មកជួប​រៀងរាល់​១​សប្តាហ៍​ម្តង ដើម្បី​ផ្គត់ផ្គង់​ដូចជា​ទឹក​, អាហារ និង​ប្រេងឥន្ធនៈ ។ ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​ប្រមូល​ផល​ត្រី​ត្រឡប់​ទៅវិញ​ផងដែរ ។​

​ជា​អកុសល ថ្ងៃមួយ ស្រាប់​តែមាន​ខ្យល់​បោកបក់​ខ្លាំង បង្ក​ឲ្យ​កើតមាន​រលក​ធំៗ ដែល​បានធ្វើ​ឲ្យ​ដាច់​ខ្សែ​ពី​យុថ្កា ធ្វើ​ឲ្យ Adilang ត្រូវរ​សាត់អណ្តែត​លើ​សមុទ្រ​ជាមួយ​ខ្ទម​រាប់សិប​ម៉ៃ​ល៍​តែម្តង ។​

Adilang បាន​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​មិត្តៗ​ភក្តិ នៅលើ​ខ្ទម​ក្នុង​រយៈពេល​សប្តាហ៍​ដំបូង ខណៈ​រូបគេ​នៅតែ​ឯង នៅក្នុង​ដំណើរ​រសាត់រ​ណ្តែ​ត​គ្មាន​គោលដៅ​នៅលើ​ផ្ទៃសមុទ្រ ។​

​នៅពេល​អស់​ស្បៀងអាហារ​ផ្គត់ផ្គង់​ប្រចាំថ្ងៃ រូបគេ​បានចាប់ផ្តើម​ចាប់​ត្រី និង​ចម្អិន​ពួកវា​ដោយ​ប្រើប្រាស់​អុស ។ ហើយ​ដើម្បី​ផឹកទឹក រូបគេ​បាន​ច្រោះ​ទឹកសមុទ្រ​ប្រៃ​តាមរយៈ​សម្លៀកបំពាក់ ។​

Adilang បានធ្វើ​ដំណើរ​ឆ្លងកាត់​កប៉ាល់​ជាង ១០ ប៉ុន្តែ ពុំមាន​នរណាម្នាក់​ចាប់អារម្មណ៍​ការអំពាវនាវ​ឲ្យ​ជួយ​របស់គាត់​នោះទេ ។ ក្នុងឱកាស​ជាច្រើន គាត់​ក៏បាន​គិត​លោត​ចូល​សមុទ្រ ដើម្បី​ភាព​វេទនា​របស់ខ្លួន ។​

​ទោះយ៉ាងណា ពាក្យពេចន៍​ផ្តាំផ្ញើ​ពី​ឪពុកម្តាយ​របស់គាត់ បានធ្វើ​ឲ្យ​គាត់​នឹក​ឃើញថា​៖ នៅពេល​អស់សង្ឃឹម ចូរ​កូន​បន់ស្រន់​ទៅ ។​

​ភ្ជាប់​ជាមួយ​ជំនាញ​ខាង​ព្រះគម្ពីរ និង​ការរស់រានមានជីវិត​របស់គាត់ នៅ​ទីបំផុត ថ្ងៃទី​៣១ សីហា Adilang ត្រូវបាន​រកឃើញ​ដោយ​កប៉ាល់​ដទៃ ។​

Adilang គ្រប់គ្រង​ទាក់​ទាង​ជាមួយ​កប៉ាល់​ឆ្លងកាត់​១​គ្រឿង​ឈ្មោះ MV Arpeggio តាមរយៈ​វិទ្យុ​មួយ​ដែល​ផ្តល់​ដោយ​មិត្តភក្តិ​ម្នាក់ ។ គាត់​បាន​ស្រែកយំ​ថា​៖ «​ជួយ​ខ្ញុំ​ផងៗ​!!» ។​

​ទីបំផុត កប៉ាល់ Arpeggio បាន​ជួយសង្គ្រោះ Adilang ដោយ​ជោគជ័យ នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ដ៏​លំបាក​មួយ ។​

Arpeggio បាន​ទៅកាន់​កំពង់ផែ Tokuyama នៅ​ខេត្ត Yamaguchi ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៦ កញ្ញា ។ នៅពេល​មកដល់​លើគោក​វិញ Adilang ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ឆ្មាំ​សមុទ្រ​ជប៉ុន និង​កំណត់​សុខភាព​ឲ្យ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ។​

​ស្ថាន​កុងស៊ុល​ឥណ្ឌូនេស៊ី នៅក្នុង Osaka បាន​សម្របសម្រួល​ជាមួយ​ជើងហោះហើរ​មួយ ដើម្បី​បញ្ជូន​គាត់​វិលត្រឡប់​មកកាន់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ ក្នុង​រយៈពេល​២​ថ្ងៃ​ក្រោយមក ។​

​សូមបញ្ជាក់ថា កម្មករ​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ ១៩ ឆ្នាំ រូបនេះ បានរ​សាត់អណ្តែត​នៅលើ​ផ្ទៃសមុទ្រ​ដោយ​ក្តី​អស់សង្ឃឹម​រយៈពេល ៤៩ ថ្ងៃ ៕ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

spot_img
×