Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​គួរឲ្យ​អាណិត​ណាស់​! ត្រី​ដូ​ហ្វីន​មួយ​ក្បាល​នេះ ត្រូវ​គេ​ទុក​ចោល នៅក្នុង​អាង​ដែល​គេបោះបង់​ចោល (​វីដេអូ​)

spot_img

​ត្រី​ដូ​ហ្វីន​ដ៏​ឆ្លាត​មួយ​ក្បាល ត្រូវបាន​គេ​ទុកចោល នៅក្នុង​អាង​ដែល​ត្រូវគេ​បោះបង់ចោល ដោយសារតែ​គ្មាន​អ្នក​ទិញ​សំបុត្រ​ចូល​មើល ហើយ​ត្រី​នោះ​មើល​ទៅ​កំសត់​ណាស់​។​

​ដោយសារ​តែ​ការទិញ​សំបុត្រ​មិនសូវមាន ធ្វើឲ្យ​សួន​កំសាន្ត Marine Park ស្ថិតក្នុង​តំបន់ Choshi ប្រទេស​ជប៉ុន ត្រូវ​បាន​បិទ បណ្តាលឲ្យស​ត្វ​ទាំងអស់​ត្រូវ​គេ​ទុកចោ​ល​។​

​មិន​ត្រឹមតែ​ត្រី​ដូ​ហ្វីន​មួយ​ក្បាល​ឈ្មោះ Honey ​ទេ សត្វ​ផេន​ឃ្វីន​ចំនួន ៤៦​ក្បាល និង​ប្រភេ​ទត្រី ព្រមទាំង​ល្មូ​ន​រាប់រយ​ក្បាល​ទៀត​ក៏​ត្រូវ​គេ​ទុក​ចោល​ក្នុង​ទ្រុង​រៀងៗ​ខ្លួន​ដែរ ចាប់តាំងពី​សួន​កំសាន្ត​នោះ​ត្រូវ​គេ​បិទ​ចោល កាលពី ៩​ខែ​មុន​។​

​ទោះយ៉ាងណា នៅ​មាន​បុគ្គលិក​មួយចំនួន​ស្នាក់​នៅ​ទីនោះ​ដើម្បី​មើល​ថែ​ពួកវា​។​

​បច្ចុប្បន្ន គំរោង​ត្រី​ដូ​ហ្វី​ន (Dolphin Project) កំពុង​ព្យាយាម​ជួយសង្គ្រោះ Honey និង​ដាក់​
​ឲ្យ​នាង​ចូលនិវត្តន៍ ឬ​ក៏​វាយ​តម្លៃ​ពី​លទ្ធភាព​ក្នុងការ​ប្រលែង​នាង​ឲ្យចូល​សមុទ្រ​វិញ ប៉ុន្តែ​គំរោង​នោះ​កំពុង​ត្រូវ​ជាប់គាំង ដោយសារតែ​ម្ចាស់​របស់​នាង​មិន​មាន​ការឆ្លើយតប​។​

​បើ​តាម​ការបញ្ជាក់​របស់​សាក្សី​ម្នាក់​បាន​ឲ្យដឹងថា ត្រី​ដូ​ហ្វីន​ឈ្មោះ Honey បណ្តែត​ខ្លួន​នៅលើ​ទឹក​អស់​ជាង ២​ម៉ោង នៅក្នុង​អាង​ដែល​គ្មាន​អ្វី​ទាំងអស់ មានតែ​ស្រមោល​នាង​ ៕ សុភ័ក្ត្រ

spot_img
×