Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ​បើក​តាំងពិព័រណ៍​ផលិតផល​ខ្មែរ ភូមិ​មួយ​ផលិតផល​មួយ និង​មាន​ស្តង់​២០០

spot_img

​​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​បើក​ពិធី​តាំងពិព័រណ៍​ផលិតផល​ខ្មែរ ភូមិ​មួយ​ផលិតផល​មួយ ដោយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ពិព័រណ៍​នេះ មាន​ស្តង់​ប្រមាណ​២០០ បាន​ចូលរួម​ដាក់តាំង​ផលិតផល​នានា ជូន​សាធារណៈជន​ទស្សនា​។​

ចូលរួម​បើក​ពិធី​តាំងពិព័រណ៍​ខាងលើ​នេះ​ដោយ លោក ប៉ោ ទ្រី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជម្រុញ​ចលនា​ភូមិ​១​ផលិតផល​មួយ និង​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​។​

​ពិធី​តាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ​ធ្វើ​ឡើង ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១៨ ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ផងដែរ​។​

​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ដាក់​តាំងពិព័រណ៍​នេះ បានអោយដឹងថា មាន​ស្តង់​ចំនួន​២០០​ស្តង់ បាន​ចូលរួម​ដាក់តាំង​លក់ទំនិញ របស់​ខ្លួន​ក្នុងនោះ​៥០​ស្តង់​ដាក់តាំង​ផលិតផល​ខ្មែរ​សុទ្ធសាធ ១០​ស្តង់ និង​ជា​ស្តង់ របស់​សាលាខេត្ត​ព្រះសីហនុ ក្រៅពី​នោះ​ជាង​១០០ ស្តង់​ទៀត​មាន​ការ​ដាក់​តាំង​ទំនិញ​ចំរុះ​គ្រប់មុខ​៕ ដោយ​៖ ដែន សីមា​

spot_img
×