Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េ ព្រលះគ្នាជាមួយរថយន្តតូរីស ស្លាប់ម្នាក់ នៅនឹងកន្លែង

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​កំពង់សីលា បានឲ្យដឹងថា នៅវេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចន្លោះ​Km 142-143 ស្ថិតក្នុង​ភូមិ​-​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​4 រវាង​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ ភ្នំពេញ 3-C 5112 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ និង រថយន្តតូរីស ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6106 ។​

​សមត្ថកិច្ច​បន្តថា អ្នកបើកបរ​ខាងលើនេះ មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​បាត់​) បាន​បុក​ជា​មួួយ រថយន្ត​តូ​រី​ស​ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6106 មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​អោយ​អ្នកបើកបរ ឈ្មោះ ហេង បូរ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចំការ​ដី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ស្លាប់​នៅនឹងកន្លែង​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ កម្លាំង អាវុធហត្ថ ស្នាក់ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កម្លាំង របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា បាន​ជួយ​សម្រួល​ចរាច​រណ៍ និង នៅ​ការពារ​កន្លែងកើតហេតុ​។​

​ចំណែក​សាកសព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​មក​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រី​ឯ​វត្ថុតាង​ទាំងពីរ​ខាងលើ​ត្រូវបាន​រថយន្តស្ទូច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សិលា ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ខាង​មុខ​បន្ត​តាម​និតិ​វិធី​៕ ដោយ​៖ ដែន សីមា​

 

spot_img
×