Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​សំណាង​មែន​! កម្មករសំណង់​មួយក្រុម​រកឃើញ​ទូរ​ដែក ពេល​បើក​វា​មើល ឃើញ​កំណប់ទ្រព្យ​យ៉ាងច្រើន (​វីដេអូ​)

spot_img

​ការរកឃើញ​កំណប់​ទ្រាំ ប្រៀប​ដូច​ជា​ការ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​បែបនេះ​ដែរ ព្រោះ​វា​ជា​រឿង​កម្រ​កើត​មាន ប៉ុន្តែ​កម្មករសំណង់​ប៉ុន្មាន​នាក់​នេះ បាន​ជួប​រឿង​សំណាង​បំផុត​ក្នុង​ជីវិត​ពួកគេ ដោយសារ​​តែ​ពួក​គេ​រកឃើញ​ទូរដែ​កមួយ ដែល​មាន​សុទ្ធតែ​លុយ និង​ដុំ​មាស​សុទ្ធ​ជា​ច្រើន​។​

​នៅ​ពេល​រក​ឃើញ​ដំបូង ពួកគេ​បាន​យក​ញញួរ​មកវា​បំបែក​កន្លែង​សោរ ប៉ុន្តែ​ការព្យាយាម​បើក​​ដោយ​ប្រើ​ញញួរ​មិនបាន​សម្រេច ហើយ​បន្ទាប់​មកទៀត​ពួកគេ​ក៏​ប្រើ​ហ្គាស​មក​ផ្សារ​វា តែ​នៅ​តែ​បើក​មិន​រួច​ដដែល​។​

​បន្ទាប់បី​ការប្រើ​ញញួរ និង​ហ្គាស​បរាជ័យ កម្មករ​ម្នាក់​បាន​ប្រើ​ប្រាប់​ខួង​សម្រាប់​ចោះ​ផ្នែក​ខាងលើ​​មុន​ពេល​វាយ​បំបែក​ដោយ​ញញួរ​។

បន្ទាប់​ពី​ការប្រឹងប្រែង​មួយសន្ទុះ ពួកគេ​ក៏​អាច​បើក​ចូល​ផ្នែក​​ខាងក្នុង​បាន ហើយរ​បស់​ដំបូង​ដែល​ពួកគេ​យក​បាន​គឺ​មួ​ស​ចាស់​មួយ​។​

​កម្មករ​ម្នាក់​ក៏​បាន​លូកដៃ​យក​វត្ថុ​ក្នុង​ទូរ​ដែក​បន្តទៀត ហើយ​គាត់​ក៏​ឃើញ​មាន​លុយ​យ៉ាងច្រើន​ដុំ​ ​ហើយ​អ្វី​ដែល​ជា​របស់​មានតម្លៃ​ខ្លាំង​បំផុត​នោះ​គឺ​ពួកគេ ឃើញ​មាស​សុទ្ធ​ចំនួន ២​ដុំ​ធំៗ ដែល​ក្នុង​មួយ​ដុំ​មាន​ទម្ងន់ ៧​គីឡូ​ឯង​ណោះ ធ្វើឲ្យ​ពួកគេ​សប្បាយ​រីករា​យយ៉ាងខ្លាំ​ង​។​

​ចង់ដឹង ការរកឃើញ​កំណប់ទ្រព្យ​នេះ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

spot_img
×