Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! គ្រាន់តែ​ក្មេងៗ​ប៉ះពារ​គ្នា​មាន​របួសស្នាម​បន្តិចបន្តួច​សោះ ឪពុក​ក្មេងស្រី​នេះ​ចងកំហឹង ទាញ​កាំបិត​ទៅ​ចាក់​សម្លាប់​ក្មេងប្រុស​ម្នាក់​ដល់​ថ្នាក់រៀន (​វីដេអូ​)

spot_img

​បុរស​ន​អាយុ ៣៦ ឆ្នាំ ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សម្លាប់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ នៅឯ​សាលាបឋមសិក្សា​មួយ ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បន្ទាប់ពី​ក្មេងប្រុស​នោះ​ត្រូវបាន​ចោទប្រកាន់ថា បាន​វាយ​ភ្នែក​កូនស្រី​របស់​បុរស​នេះ ក្នុងអំឡុងពេល​នៅក្នុង​ថ្នាក់រៀន​របស់​ពួកគេ ។​

​កាសែត South China Morning Post បាន​រាយការណ៍​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​សាលាបឋមសិក្សា Longshan ក្នុង​ទីក្រុង Wenzhou ខេត្ត Zhejiang កាលពី​រសៀល​ថ្ងៃ​សុក្រ ។​

​ខណៈពេល​កំពុងកាន់​កាំបិត​ផ្លែឈើ​មួយ​នៅ​នឹង​ដៃ បុរស​មិន​ស្គាល់​ម្នាក់​បាន​ចូលទៅក្នុង​សាលារៀន ក្នុង​បំណង​ចង់​សងសឹក ហើយ​ភ្លាមៗ​នោះ បាន​រកមើល​ក្មេងប្រុស​ម្នាក់​ដែល​ធ្វើ​ឲ្យ​កូនស្រី​របស់គាត់​ឈឺចាប់​ភ្នែក ។​

​អាជ្ញាធរ​បាន​និយាយថា ជនដៃដល់​បាន​និយាយថា កូនស្រី​របស់គាត់​បាន​ឈឺចាប់​ភ្នែក បន្ទាប់ពី​មាន​ជម្លោះ​គ្នា​ជាមួយ​ក្មេងប្រុស​ម្នាក់ នៅឯ​សាលា​កាលពី​ថ្ងៃ​ពុធ ។ បុរស​នោះបាន​ផ្ទុះ​កំហឹង​ទៅលើ​ក្មេងប្រុស​នោះ និង​ក៏បាន​នាំយក​កាំបិត​ផ្លែឈើ​ទៅកាន់​សាលារៀន ដើម្បី​សងសឹក និង​ធ្វើ​ឲ្យ​ក្មេង​នោះ​ឈឺចាប់​វិញ​ម្តង ។​

​ប៉ូលីស​បាន​រកឃើញ​សាកសព​ក្មេងរងគ្រោះ ដេក​នៅលើ​កម្រាល​ឥដ្ឋ​បន្ទប់ទឹក​ទាំង​ថ្លុកឈាម ខណៈ​បុរស​នោះ​ជក់បារី​ក្បែរ​សាកសព ជាមួយ​អាវុធ​នៅក្បែរនោះ​ផងដែរ ។ នេះ​បើ​យោងតាម Sina ។​

​ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​រាយការណ៍​ឲ្យ​ដឹងថា រងរបួស​ដោយ​ផ្លែកាំបិត​ច្រើន​កន្លែង​នៅលើ​ដងខ្លួន និង​ដា​ច់ក ។​

​មុនពេល​ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង ឪពុកម្តាយ​របស់​ក្មេង​ទាំងសងខាង បាន​ឈានដល់​ចំណុចសម្របសម្រួល​​គ្នា​មួយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​រកឃើញ​នូវ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ថ្នាក់រៀន តាមរយៈ WeChat ។ ភាគី​ទាំង​ពីរបាន​យល់ព្រម​ថា ក្មេងប្រុស​នោះ​នឹង​សុំទោស​ក្មេងស្រី​នៅមុខ​ថ្នាក់រៀន​របស់​ពួកគេ ។​

​ទោះយ៉ាងណា នៅក្នុង​ការឆ្លើយ​ឆ្លង​គ្នា​តាម​សារ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ បុរស​ជា​ឪពុក​ក្មេងស្រី​បាន​សម្តែង​ការព្រួយបារម្ភ​ថា ហេតុការណ៍​នេះ​នឹង​អាច​ឈានដល់​ការ​សម្លុត​បំភ័យ​ចំពោះ​កូនស្រី​របស់គាត់​ទៀត នៅ​ថ្ងៃ​អនាគត ។​

​ជនដៃដល់​អាច​ត្រូវ​បានលឺ​និយាយ​នៅក្នុង Record សារ​ថា​៖ «​ប្រសិន​នរណាម្នាក់​សម្លុត​គំរាម​កូនប្រុស​របស់​អ្នក តើ​អ្នកនឹង​គាំទ្រ​ទង្វើ​នោះដែរ ឬទេ​?» ។​

​ឪពុក​ជនរងគ្រោះ​ឈ្មោះ Ye Wanhuan បាន​ប្រាប់​សារព័ត៌មាន​ថា​៖ «​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់ខ្ញុំ​ឥឡូវនេះ គឺថា ច្បាប់​នឹងដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ឃាតករ ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​កូនប្រុស​របស់ខ្ញុំ ។ កូន​របស់ខ្ញុំ​បាន​ស្លាប់​ដោយ​ភាពអយុត្តិធម៌​ណាស់​» ។​

​ទន្ទឹម​នោះ​ផងដែរ ប៉ូលីស​និយាយថា របួស​ភ្នែក​ក្មេងស្រី​នោះ​គឺ​ស្រាល​ប៉ុណ្ណោះ ហើយ​វា​ពុំ​បង្ក​ផលប៉ះពាល់​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាចម​ករៀន​បាន​នោះទេ ។ នេះ​បើតាម AsiaOne រាយការណ៍​ឲ្យ​ដឹង ។​

​ទោះយ៉ាងណា Ye ក៏បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ហេតុការណ៍​កើតឡើង​នៅក្នុង​ថ្នាក់រៀន​ដ៏​សាមញ្ញ​មួយ អាច​បញ្ចប់ជីវិត​កូនប្រុស​របស់គាត់​បាន​យ៉ាងនេះ ។​

​ឪពុក​រូបនេះ​នៅបាន​បន្តថា​៖ «​តើ​ក្នុង​លោក​នេះ​មាន​ដែរ​ទេ ដែល​យើង​អាច​លើកដៃ​សម្លាប់​ក្មេង​ជាមួយ​កាំបិត​បែបនេះ​? ។ ក្រៅពីនេះ ក្មេងៗ​សូម្បី​ពុំបាន​វាយតប់​គ្នា​ផង ព្រោះថា កូនប្រុស​របស់ខ្ញុំ​និយាយថា វា​បាន​ដួល​ទង្គិច​ទៅលើ​ក្មេងស្រី​នោះ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​» ។ ចន្ទី (​ប្រភព​៖ nextshark)​

spot_img
×