Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់​ភ្លាម​មួយ​រំពេច​ដោយ​សារជិៈ​ម៉ូតូ​ទៅបុក​គោយន្ត​ដឹក​ឈើ​ពីក្រោយ​

spot_img

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច ដោយសារ បើក​ម៉ូតូ​លឿន​ទៅ​បុក​គោយន្ត​ដឹក​ឈើ​ពីក្រោយ​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃ​ទី​២៨​វិច្ចិការ​២០១៧​នៅលើ​កំណាត់​ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានឈ្មោះ ម៉ែន ស៊ី​ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-៤៤៩៩ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន នៅ​ពេល​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅ​គោយន្ត​កន្ត្រៃ​ដឹកឈើ​មួយ​គ្រឿង​ពេញ​មួយ​ទំហឹង​ពីក្រោយ ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូគៀប​ជាប់​នឹង​គោយន្ត តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ ចំណែកឯ​មធ្យោបាយ​បង្ក ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ​៖​ចៅ សន​

spot_img
×