Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ផ្នែកអនាម័យ​ម្នាក់​ដើរ​បោស​សំរាម​នៅ​ជាន់​ទី​២​នៃ​ធនាគារ​ចិនតៃវ៉ាន់​មួយកន្លែង​ជាន់​លើ​ពិ​ដាន​ផុងជើង​ធ្លាក់​ស្លាប់​ភ្លាម​

spot_img

ភ្នំពេញ ៖​នៅ​ម៉ោង​ព្រឹក ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ស្ត្រី​ម្នាក់​ជា​កម្មករ​បម្រើការ​ងារ​ផ្នែកអនាម័យ​នៃ​ធនាគារ តៃវ៉ាន់ ខូ​អប​ភើ​រេ​ធី​វ ដើរ​បោស​សំរាម​ដើរ​ជាន់​លើ​ពិ​ដាន​ក៏​ផុងជើង​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​២​បណ្ដាលឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្ដង​។

ធនាគារ​តៃវ៉ាន់​ខាងលើនេះ​មាន​ទីតាំង​ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

សមត្ថកិច្ច​មូលដ្ឋាន​ខា​ង​លើ​បានឱ្យដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ ឃុន ដា​នី អាយុ​៤៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែកអនាម័យ នៅ​ធនាគារ តៃវ៉ាន់​ឈ្មោះ ខូ​អប​ភើ​រេ​ធី​វ ខាងលើ អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​ដែល បច្ចុប្បន្ន​គាត់​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​កើតហេតុ មាន​ស្រុក កំណើត​ភូមិ​កំពង់​បឹង ឃុំ​ព្រះ​ធ​តុ សន​រុក អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ ។ គួរ​បញ្ជា​កើ​ថា​៖​ជនរងគ្រោះ មាន​ប្តី​ឈ្មោះ ហ្គេច វ៉ឹ​ង បាន​លែងលះគ្នា​ហើយ មានកូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ។

ចំពោះ​ករណី​ខាងលើ​កើតឡើង​ភ្លាមៗ ត្រូវបាន ហៅ​ក្រុម​សង្គ្រោះ រថយន្ត​សង្គ្រោះ មក​បំណង​ជួយ​សង្គ្រោះ​អាយុជីវិត តែ​ហួសពេល​ទៅហើយ ជន​រងគ្រោះ​ធ្លាក់​មក​ភ្លាម ស្លាប់​ភ្លាម ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ដល់​កនលែងកើតហេតុ ។​

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ​ម្នាក់​ដែល ស្នាក់នៅ​ជាមួយ​ម្តាយ បានឲ្យដឹងថា​៖ ម្តាយ​របស់​ខ្លួន​បាន​ចូល​បម្រើ​ការងារ ជា​បុគ្គលិក​ផ្នែកអនាម័យ នៅ​ធនាគារ តៃវ៉ាន់ ខាងលើ អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ តែ​នៅ​ម៉ោង​ខាងលើ ស្រាប់តែ​ជួប​អកុសល​បែប​នេះ​តែម្តង ។​

ចំណែក​បុគ្គលិក ធនាគារ ខាងលើ​ម្នាក់​បានឲ្យ​ដឹង​ដែរថា​៖​នៅ​ម៉ោង​ខាងលើ ជនរងគ្រោះ ដើរ​សម្អាត​លើ​អគា​រធនាគារ ហើយ​ជនរងគ្រោះ​សម្អាត​នៅលើ​ជាន់​ទី​២ បែរ​ជា​ផុងជើង​សន្លឹក​ស៊ី​ប្រូ ធ្វើ​ជា​ពិ​ដាន បាក់​ធ្លាក់​តាំង​ពី​ជាន់​ទី​២​មក​លើ​ថ្ម បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ។ ក្រោយ​កើតមាន​ហេតុការណ៍ សមត្ថកិច្ច មូលដ្ឋាន​និង​ផ្នែក​ជំនាញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​កោសល្យ វិច័យ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ

spot_img
×