Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​គ្រោះរាំងស្ងួត ពស់វែក​ដ៏​ធំ​១​ក្បាល “​ដាច់ចិត្ត​” លូន​ចូល​ភូមិ​សុំ​…​ទឹក​ផឹក​! (វីដេអូ)

spot_img

​ពស់វែករនាម​ដ៏​ធំ​១​ក្បាល ព្រោះ​តែ​ទ្រាំទ្រ​នៅក្នុង​ព្រៃ​លែង​បាន​ដោយ​គ្មាន​ទឹក​ផឹក វា​បាន​លូន​ចូល​មក​កាន់​ភូមិ Kaiga ប្រទេស​ឥណ្ឌា ដើម្បី​ស្វែងរក​ទឹក ។​

​តាម Daily Mail បុរស​ម្នាក់​ពុំបាន​វាយ​បណ្តេញ ឬ​សម្លាប់​វា​ទេ គាត់​បាន​យក​ទឹក​១​ដប ចាក់​សន្សឹមៗ​ពី​លើ​ក្បាល​របស់​វា ។​

​គាត់​ពិតជា​ដឹងថា នេះ​ជា​ការប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ទើប​គាត់​បាន​ដំបង​សម្រាប់​ចាប់​ពស់​១​នៅ​ដៃ​ជាស្រេច ខណៈ​មិត្ត​ភ័ក្ត្រ​របស់​គាត់​ម្នាក់ ក៏​ជួយ​កាន់​កន្ទុយ​វា​ជាប់ បង្កា​រការ​វាយឆ្មក់​ដោយ​ពុំ​ដឹង​មុន ។​

​ឥណ្ឌា​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ពុំ​ធ្លាប់​មាន ទឹក​ក្លាយ​ជា​វត្ថុ​ដ៏​កម្រ​មួយ ។ ហេតុ​នេះ​ភ្នាក់ងារ​អភិរក្ស​សត្វ​ពេល​ឃើញ​ពពួក​សត្វព្រៃ​រួម​ទាំង​ពស់ ចូល​មក​ភូមិ គេ​តែង​រក​ទឹក​មក​ឲ្យ​វា​ផឹក​ជាមុនសិន ។​

​ចំណែក​ពោះ​វែក​រនាម “​មហា​សំណាង​” មាន​ប្រវែង ៤​ម៉ែត្រ​នេះ ក្រោយមក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មណ្ឌល​ថែទាំ សត្វព្រៃ​ទៅ ៕ លី​សា​

spot_img
×