Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​កំសាន្ត​តាម​រថភ្លើង​របស់​អ្នកស្រុក​កោះ​ធំ​ជាង​៥០០​នាក់ ពី​ស្ថានីយ៍​ភ្នំពេញ​-​ស្ថានីយ៍​រមាស ខេត្ត​កំពង់ឆ្នាំង​

spot_img

​ថ្ងៃ​ពុធ ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​ស្រុក​កោះ​ធំ​ប្រមាណ​៥៦៧​នាក់ ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង ពី​ភ្នំពេញ​ទៅ​ស្ថានីយ៍​រមាស ខេត្ត​កំពង់ឆ្នាំង​។​

​ដំណើរ​កំសាន្ត​តាម​រថភ្លើង​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​ប្រទេសជាតិ ទាំងមូល និង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្វែងយល់​ពី​ការរីកចម្រើន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ភាព សំបូរ​សប្បាយរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ និង​បាន​កំសាន្ត​សប្បាយ​នឹង​សម្រស់​ធម្មជាតិ ដ៏​ត្រកាល​នៅតាម​ដងផ្លូវ​នា​រដូវ​ភ្ជុំបិណ្ឌ ក៏ដូចជា​ការបណ្ដុះ​ស្មារតី​ភាពជា​ម្ចាស់​នៃ​ទ្រព្យសម្បត្តិ​ដ៏​មហា សាល​នេះ​ឱ្យ​ចូលរួម​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​ដើម្បី​ជា​មរតក​សម្រាប់​អ្នកជំនាន់ក្រោយ​បន្តបន្ទាប់ ទៀត​ផង​ដែរ​។​

​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ផ្លូវដែក​ភាគ​ខាងជើង ត្រូវបាន​ត​ភ្ជាប់​ទាំងស្រុង​ពី​ភ្នំពេញ​ទៅ ប៉ោយ​ប៉ែត និង​គ្រោង​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​របស់​ព្រះរាជាណាចក្រ​ថៃ​នាពេល​ខាងមុខ​ដើម្បី​ពង្រីក​សក្ដា នុព​ល​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ បន្ទាប់​ពី​ត្រូវបាន​កាត់ផ្តាច់​អស់​រយៈពេល​៤៥​ឆ្នាំកន្លងមក​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​ស្រុក​កោះ​ធំ​ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង​ដើម្បី ស្វែងយល់​ពី​ការអភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​។​

​លោក ទេសរដ្ឋមន្ត្រី បាន​បន្តថា​៖ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សន្តិភាព​និយម អភិវឌ្ឍន៍ និយម អម​ដោយ គោល នយោបាយ​ឈ្នះៗ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​ត្រូវបាន​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​ជា​បន្ត បន្ទាប់​។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​បាន​កំពុង​ស្វែងរក​វិនិយោគិន​ដើម្បី វិនិយោគ​លើ​វិស័យ​ផ្លូវ ដែក​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ពី​ភ្នំពេញ​ទៅ​បាវិត​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា យើង​ជា​ខ្មែរ ត្រូវ​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ បណ្ដុះ​ស្មារតី​ភាព​ជា​ម្ចាស់ការ ស្រឡាញ់​ថែរក្សា និង​ការពារ​សមិទ្ធផល​ដ៏​មាន​តម្លៃ​របស់​យើង​ឱ្យបាន គង់វង្ស លុះ​ក្នុង​តម្លៃ​ណាក៏ដោយ ដើម្បី​ទុកជា​កេរ្តិ៍មរតក​សម្រាប់​អ្នកជំនាន់ក្រោយ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×