Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំជ្រួច​សាកល្បង​ព្រឹក​មិញ​នេះ ជា​សារ​ពិតប្រាកដ​មួយ​របស់ Kim Jong-Un ផ្ញើ​ឲ្យ​អាមេរិក​

spot_img

តាមរយៈ​ការសាកល្បង​អាវុធ​ថ្មី​បំផុត កាលពី​ព្រឹក​ព្រលឹម កូរ៉េ​ខាងជើង​បាន​បញ្ជាក់​យ៉ាង​ពិតប្រាកដ​ពី​ការ​គំរាម​វាយលុក​ដោយ​កាំជ្រួច​អន្តរ​ទ្វីប ICBM ចំពោះ​អាមេរិក​គឺជា​រឿង​ពិត​។

​ជា​ច្រើនលើក​ហើយ​ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​អាស៊ី ប៉ុន្តែ​នៅ​លើក​នេះ វា​ពិតជា​បានបញ្ជាក់​ថា ពួកគេ​អាច​បាញ់​ចំ​គោលដៅ​សំខាន់ៗ​នៅ​ឆ្នេរសមុទ្រ​ប៉ែក​ខាងកើត​របស់​អាមេរិក​ជាអាទិ៍​រដ្ឋធានី វ៉ាស៊ីនតោន ឬ​ទីក្រុង​ញូវយ៉ក​។​

ការសាកល្បង​កាំជ្រួច​របស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់ ឆ្នាំ ២០១៧

តាម​ប្រភព Business Insider នៅ​លើក​នេះ​កូរ៉េខាងជើង​ពុំ​ត្រឹមតែ​បញ្ជាក់បាន​អំពី​រយៈ​ចម្ងាយ​បាញ់រ​បស់​កាំជ្រួច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ឲ្យឃើញ​នូវ​សមត្ថភាព​និង​យុទ្ធវិធី​របស់​ពួកគេ អាច​វាយលុក​ទៅកាន់​គោលដៅ​ណាមួយ​ដូច​ពោល​ខាងលើ​។​

​ជាធម្មតា​រដ្ឋការ គីម ជុង​អ៊ុន ពុំ​សូវ​សាកល្បង​អាវុធ​នៅ​ពេលយប់ ឬ​រដូវរងារ​ឡើយ ប៉ុន្តែ​ការសាកល្បង​លើក​នេះ មាន​ផ្ទុក​នូវ​ខ្លឹមសារ​មួយ​ថ្មី ៖ ការគំរាមកំហែង​ប្រើប្រាស់ ICBM ចំពោះ​អាមេរិក​គឺជា​រឿង​ពិត​។​

​ទើប​តែ​កាលពី​ម្សិលមិញ (២៨/១១) កូរ៉េខាងជើង និង​ជប៉ុន សុទ្ធសឹង​ប្រកាសថា ពួកគេ​បាន​រកឃើញ​នូវ​សញ្ញា​វិទ្យុ​ស្រប​នឹង​សកម្មភាព​ត្រៀម​សាកល្បង​អាវុធ​នៅ​កូរ៉េខាងជើង ប៉ុន្តែ​ប្រទេស​ទាំង​២​នេះ បែរ​ជា​សន្និដ្ឋានថា ព្រឹត្តិការណ៍​ខាងលើ​អាច​កើតឡើង​អំឡុង​ប៉ុន្មាន​ខែ​ខាងមុខ ពុំមែន​ឆាប់​បែប​នេះ​ឡើយ​។​

​គម្លាត​ពេលវេលា​ពី​គ្រា​ដែល​ទទួលបាន​សញ្ញា​រហូត​ទល់​ពេល​បាញ់​បង្ហោះ​ពិតជា​ខ្លី​ណាស់ ហើយ​វា​ក៏​បញ្ជាក់​ថា ក្រុង​ព្យុងយ៉ាង អាច​វាយលុក​នុយក្លេអ៊ែ​រ​សំដៅ​ទៅ​កាន់​អាមេរិក ពិបាក​ស្មាន​ទុក​មុន​។ ម្យ៉ាងវិញទៀត​ការសាកល្បង​ប្រព្រឹត្ត​នៅពេល​យប់​ក៏​កាន់តែ​លំបាក​ឃ្លាំមើល​។​

​ទន្ទឹម​នោះ​កូរ៉េខាងជើង នៅ​បាន​ប្រមូលផ្តុំ​តម្លើង​ទម្រ​កាំជ្រួច​ចល័ត​តាម​ផ្លូវ​ធ្វើឲ្យ​គេ​អាច​វាយលុក​បាន​រហ័​ស​ក្នុងពេល​ដែល​សត្រូវ​ពួកគេ​ប្រមូលផ្តុំ​លើ​មូលដ្ឋាន​សម្ងាត់​អចល័ត​នោះ​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា កាំជ្រួច​ដែល​គេ​សាកល្បង​ទទួល​ជោគជ័យ​នោះ ជា​ប្រភេទ ICBM ថ្មី មានឈ្មោះ​ថា Hwasong-15 ។ អាវុធ​នេះ​អាច​ត្រូវបាន​បំពាក់ “​ក្បាល​កាំជ្រួច​នុយក្លេអ៊ែរ​ធ្ងន់​និង​ដ៏​ធំ​មួយ​” ហើយ​មាន​លទ្ធភាព​វាយលុក​លើ​ដែនដី​អាមេរិក​ទាំងមូល​។ ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌ បាន​នាំ​សម្តី​របស់​ប្រធាន គីម ជុង​អ៊ុន ថា កូរ៉េ​ខាងជើង​បាន​អភិវឌ្ឍន៍​រួចរាល់ “​កម្លាំង​នុយក្លេអ៊ែរ​ជាតិ​” ហើយ​អះអាង​ទៀតថា កូរ៉េខាងជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​៕ ដោយ ៖ ចន្ទ្រា​

spot_img
×