Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​សីដក់​កម្ពុជា ដណ្តើម​បាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ស្តេច​ថៃ King’s Cup 2018 ក្រោយ​យកឈ្នះ​សីដក់​អូស្ត្រាលី

spot_img

​ភ្នំពេញ​ ៖ ក្រុមកីឡា​សីដក​កម្ពុជា​ឈ្នះ​មេដាយមាស ការប្រកួត King’s Cup World Sepaktakaw Championship បន្ទាប់ពី​យក​ឈ្នះ​ក្រុម​អូស្ត្រាលី ២ សិត​ទល់នឹង​០ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ពុធ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​មាន​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​។​

​ការប្រកួត​ក្នុង​វិញ្ញាសា ៣​នាក់​ទល់នឹង ៣​នាក់ ក្រុម​អត្ត​ពលិក​កម្ពុជា ក្នុង​លទ្ធផល​ឈ្នះ ២-០ ក្នុង​លទ្ធផល​ពិន្ទុ​សម្រាប់ សិតទី​១ ២១-១៨ និង ២៥-២៤ នេះ​បើ​យោង​តាម​លោក​ស្រី សូង ចាន់តូ​រ៉ា​ទី អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា​។​

​សម្រាប់​កីឡា​ករទាំង ៥​នាក់​ដែល​របស់​កម្ពុជា​ដែល​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​មេដាយមាស​នោះ​រួម​មាន​កីឡាករ ជាតិ ខេ​មរិ​ន្ធ​, ហេង ដារ៉ាវុធ​, ឈន សុខុម​, សេន ស៊ី​អ៊ិ និង​កីឡាករ សន ចាន់​ណេម ក្នុងចំណោម​អត្ត​ព​លិក ២៦​រូប​ដែល​បញ្ជូន​ទៅ​ប្រកួត King’s Cup 2018 នេះ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×